ព័ត៌មានទាន់ហេតុការណ៍៖

វិភាគអន្តរជាតិ៖ ការចូលបម្រើក្នុងក្របខ័ណ្ឌយោធាជាក្តីស្រមៃរបស់យុវជនអាមេរិក

ចែករំលែក៖

ការចូលបម្រើនៅក្នុងជួរកងទ័ពអាមេរិក ជាក្តីស្រមៃរបស់ក្រុមយុវជនអាមេរិក ហើយគ្មានអ្នកណាសុទ្ធតែអាចបម្រើ យោធាបាននោះឡើយ ពោលគឺត្រូវតែមាន សមត្ថភាព ចំណេះដឹងខ្ពស់និងកាយសម្ប ទាមាំមួន។ ចំណែកការងារចូលបម្រើកងទ័ពឆ្លងកាត់ការជ្រើរើសតឹងតែង ។

ការចូលបម្រើក្នុងជួរកងទ័ព ទទួលបាន ការយកចិត្តទុកដាក់ខ្ពស់ មានការធានារ៉ាប់ រងគ្រប់បែបយ៉ាង។ មិនតែប៉ុណ្ណោះទាហានអាមេរិកទទួលបានប្រាក់ខែ យ៉ាងច្រើន ជាងការងារធម្មតារបស់ពលរដ្ឋអាមេរិក ទូទៅ។ នៅពេលដែលបានឡើងជានាយ ទាហានប្រាក់បៀវត្សរ៍ ក៏កាន់តែខ្ពស់ដែរ។

ទាហានអាមេរិកមានប្រាក់ខែខ្ពស់ដោយសារតែ អាមេរិកត្រូវធ្វើសង្គ្រាម ជារៀង​រហូតជារៀងរាល់ឆ្នាំ គឺចាប់តាំងពីអតីត ប្រធានាធិបតី ចច ដាប់ប៊ែលយូ ប៊ូស ឡើងកាន់តំណែងជាប្រធានាធិបតីមកទល់ពេលនេះ។ ទាហានអាមេរិកត្រូវធ្វើសង្គ្រាម នៅក្នុងប្រទេស អាហ្វហ្គានីស្ថាន អីុរ៉ាក់ លីប៊ី ស៊ីរី ។ ដោយសារតែសង្គ្រាម ទាហានអាមេរិក រងរបួស ពិការ ឬស្លាប់ មិនតិចនោះដែរ ទោះបីមានសម្ភារ ទំនើបៗក្តី។

ដោយហេតុនោះហើយទើបប្រាក់បៀ វត្ស របស់ទាហាននីមួយៗខ្ពស់ជាងប្រទេស នានាទាំងអស់លើពិភពលោក។ ចំណែក ប្រទេសផ្សេងទៀត ប្រទេសខ្លះមិនដែលទាំងជួបសង្គ្រាមឬក៏ទៅចូលរួមនៅក្នុង សង្គ្រាម ក្រៅប្រទេស ទាំងនោះហើយ​ទើបប្រាក់បៀវត្សរ៍ មិនដូចទាហានអាមេរិក។ អាមេរិកជាមហា អំណាចយោធាលើពិភព លោក គឺត្រូវតែដោះស្រាយបញ្ហា ដោយ កម្លាំងយោធានៅតំបន់នានាលើពិភពលោក។ ទាំងនោះហើយ រដ្ឋាភិបាលសហរដ្ឋអាមេរិកក៏បានយកចិត្តទុកដាក់ដល់ការដំឡើងបៀវត្សឱ្យយុទ្ធជនអាមេរិកដែរ ។

នៅសហរដ្ឋអាមរិកការចូលបម្រើកងទ័ពបានក្លាយជាមុខរបរមួយទទួលបានប្រាក់ចំណូលខ្ពស់ ពីព្រោះកូនទាហានម្នាក់ក្រៅពីការបានផ្តល់របបបៀវត្ស និងបណ្តាគោលនយោបាយអាទិភាពចំពោះពួកគេពីមួយថ្ងៃទៅមួយថ្ងៃត្រូវបានកើនឡើងថែមទៀត ។

តាមស្ថិតិបង្ហាញឱ្យឃើញថា ប្រាក់ ចំណូលយោធាជាមធ្យមរបស់ទាហាន អាមេរិកម្នាក់ក្នុងមួយឆ្នាំគឺ៣២.០០០ដុល្លារ ចំណែកឯនាយ ទាហានគឺ៦៤.២០០ ដុល្លារ ។ ចំពោះការងារយុទ្ធជន ខុសប្លែកគ្នាខ្លះមានប្រាក់ចំណូលមធ្យមក្នុងម្នាក់ ដែលជាទ័ពអាកាសប្រហែល៣៣.១០០ ដុល្លារប្រាក់ចំណូលរបស់នាយទាហាន កងទ័ពអាកាសម្នាក់គឺ៦៦.៩០០ដុល្លារប្រាក់ចំណូលរបស់ទាហានកងទ័ពជើង ទឹកម្នាក់គឺ៣៣.៨០០ប្រាក់ចំណូលរបស់នាយទាហានក្នុងជួរកងទ័ពជើងទឹកម្នាក់គឺ ៦៦.០០០ដុល្លារប្រាក់ចំណូលទាហានជើងទឹកវាយលើគោកគឺ ២៧.៤០០ដុល្លារប្រាក់ចំណូលរបស់នាយទាហានក្នុងជួរកងទ័ពវាយលើគោកគឺ៦២.២០០ដុល្លារ ។

បើសិនជាប្រៀបធៀបប្រាក់ចំណូលជាមធ្យមប្រជាពលរដ្ឋម្នាក់នៅសហរដ្ឋអាមេរិកដែលមានចំណូល២៨.៣០០ដុល្លារនោះឃើញថាប្រាក់ចំណូលរបស់ទាហានធម្មតាម្នាក់គឺលើសប្រជាពលរដ្ឋធម្មតា៤.០០០ ដុល្លារ ។ នាយកសហគ្រាសខ្នាតតូចដែលមានប្រាក់ចំណូលប្រហែល៤៥.០០ដុល្លារបើប្រៀបធៀបនឹងប្រាក់ចំណូលរបស់ នាយទាហានម្នាក់គឺទាបជាង២០.០០០ ដុល្លារ ។

តាមតួលេខមួយចំនួនបានបង្ហាញថាឱ្យឃើញថា មិនមែនប្រជាពលរដ្ឋណាក៏អាចមានប្រាក់ចំណូលដូចកងទ័ពអាមេរិក ឡើយ ។ លើមូលដ្ឋានជាក់ស្តែងប្រាក់ ចំណូលរបស់កងទ័ពអាមេរិកថែមទាំងខ្ពស់ជាងដោយសារកងទ័ពអាមេរិកទទួលបានការព្យាបាលជំងឺដោយមិនគិតថ្លៃ ទទួលបានប្រាក់ឧបត្ថម្ភថ្លៃផ្ទះស្នាក់នៅទៀតផង ។ ជាមធ្យមក្នុង១ខែប្រជាពលរដ្ឋម្នាក់ៗត្រូវ ចំណាយប្រាក់ប្រហែលពី១០០-៥០០ ដុល្លារ តាមបណ្តាខ្ទង់ចំណូលបានបង្ហាញឱ្យឃើញថា ការបម្រើក្នុងជួរកងទ័ព ជាមុខរបរពេញនិយមចូលចិត្តបំផុតនៅសហរដ្ឋអាមេរិក។

សង្គ្រាមធ្វើឱ្យបាត់បង់ជីវិតមនុស្សនិងខូចខាតទ្រព្យសម្បត្តិហើយវាត្រូវតែប្រជាពលរដ្ឋស្រឡាញ់សន្តិភាពប៉ុន្តែសង្គ្រាមមិនគ្រាន់តែជួយឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកជំរុញកំណើនសេដ្ឋកិច្ចប៉ុន្តែថែមទាំងជួយឱ្យយុទ្ធជនទាំងឡាយទទួលបានប្រាក់ ចំណូលជាច្រើនពីសង្គ្រាមប្រាក់ឧបត្តម្ភ បណ្តាខ្ទង់ប្រាក់ក្នុងមួយខែរបស់ពួកគេឡើងដល់៥០០ដុល្លារ ។ តួលេខនេះខ្ពស់ ឬ ទាបអាស្រ័យតាមតួនាទី និងឋានន្តរស័ក្តិ បើសិនជាចេញទៅសមរភូមិមុខមិនថាជានាយទាហាន ឬយុទ្ធជនទេក្នុងមួយខែៗសុទ្ធតែបានដំឡើងថែម២៥០ដុល្លារបន្ថែមលើប្រាក់បៀវត្សដែលពួកគេទទួលបាន ។

ទាហានអាមេរិកថែមទាំងទទួលបាននូវគោលនយោបាយពន្ធដារចំពោះយុទ្ធជនថែមទៀត។បើសិនជាប្រាក់ចំណូលមធ្យមក្នុង១ខែនៅកម្រិតទាបជាង៥.៥៣២ដុល្លារនោះមិនចាំបាច់បង់ពន្ធប្រាក់ចំណូលឡើយ ។ ក្នុងអំឡុងពេលធ្វើសង្គ្រាមបណ្តាខ្ទង់ឧបត្ថម្ភរបស់កងទ័ពក៏ត្រូវបានរួចពន្ធ ផងដែរ ។ ដោយសាររវល់នៅសមរភូមិមិនបានចាយវាយនោះបណ្តាខ្ទង់ចំណូលរបស់ទាហានអាមេរិកត្រូវបានដាក់ផ្ញើទៅគណនីសន្សំរហូតដល់ពេលសង្គ្រាមបានបញ្ចប់ អត្រាការប្រាក់បញ្ញើខ្ពស់ជាងអត្រាការប្រាក់ធម្មតា៥ដងឯណោះ។

ដូច្នេះពេលបំពេញការងារនៅក្នុងសមរភូមិមួយឆ្នាំប្រាក់ចំណូលរបស់ទាហានអាមេរិកតិចបំផុតគឺ៤០.០០០ដុល្លារដែរ ។ ប្រាក់នាយទាហានធម្មតា គឺខ្ពស់ជាងយុទ្ធជនជាមធ្យមប្រហែល៧០.០០០ដុល្លារ ក្នុងមួយឆ្នាំ ។ នេះជាប្រាក់ចំណូលត្រូវបានគិតជាមុនដោយមិនទាន់គិតខ្ទង់អត្រាការប្រាក់ត្រូវបានទទួលផងទេ ។គោលនយោបាយអាទិភាពចំពោះកងទ័ពដូច្នេះរបស់ រដ្ឋាភិបាលអាមេរិកបានធ្វើឱ្យទាហានអាមេរិកភាគច្រើនសុទ្ធតែមានអារម្មណ៍ពេញចិត្តស្មារតីរបស់ពួកគេនឹងរឹងមាំ៕ ម៉ែវ សាធី


ចែករំលែក៖