ព័ត៌មានទាន់ហេតុការណ៍៖

វិភាគអន្តរជាតិ៖ ក្រុមគ្រូទាយដ៏ល្បីលើពិភពលោកព្យាករពីជោគវាសនារបស់កូរ៉េខាងជើង

ចែករំលែក៖

គ្រូទាយដ៏ល្បីល្បាញលំដាប់ពិភព លោក បានលើកឡើងពីការព្យាកររបស់ ខ្លួនថា សង្គ្រាមអាមេរិក និងកូរ៉េខាងជើង នឹងធ្វើឲ្យពិភពលោកឆ្ពោះទៅរកថ្ងៃអវសាន។

លោក Levi Saadia Nahmani មេដឹក នាំសាសនាជនជាតិជ្វីហ្វ បានព្រមានថា សង្គ្រាមអាមេរិកនិងកូរ៉េខាងជើង នឹងធ្វើឲ្យពិភពលោកឈានដល់ទីបញ្ចប់។ ការ ព្យាករខាងលើ តាំងពីឆ្នាំ១៩៩៤ ពេល នោះមិនមានអ្នកណាជឿឡើយ ហើយ ពេលនោះកូរ៉េខាងជើង មិនមានមីស៊ីល បរមាណូ ហើយក៏មិនត្រូវបានគេចាត់ទុកថាជាការគំរាមកំហែងនោះដែរ លើកលែង តែកូរ៉េខាងត្បូង ជាប្រទេសជិតខាង។

ការទស្សន៍ទាយរបស់ លោក Levi Saadia Nahmani មិនត្រូវបានគេជឿ និង គាំទ្រដោយសារតែ ពេលនោះកូរ៉េខាងជើង បានចូលរួមចុះហត្ថលេខា លើសន្ធិសញ្ញា មិនរីកសាយភាយអាវុធបរមាណូ នៅឆ្នាំ ១៩៨៥។

ក៏ប៉ុន្តែនៅឆ្នាំ២០០៦ កូរ៉េខាងជើង ក៏បានធ្វើការសាកល្បងគ្រាប់បែកបរមាណូជាលើកទីមួយ របស់ខ្លួន ហើយអ្វីដែល កាន់គ្រោះថ្នាក់នោះកូរ៉េខាងជើង បាន សាកល្បងគ្រាប់បែកបរមាណូ ហីុដ្រូសែន កាលពីឆ្នាំ២០១៦។ នៅពេលដែលលោក Levi Saadia Nahmani ព្យាករពីសង្គ្រាម ខាងលើ ភាគច្រើនជនជាតិជ្វីហ្វ បង្ហាញក្តីបារម្ភពីសង្គ្រាមកើតឡើងនៅក្នុងប្រទេសអីុរ៉ង់ អីុរ៉ាក់ លីប៊ី ឬស៊ីរី។

លោក Levi Saadia Nahmani បាន ស្លាប់ក្រោយការទស្សន៍ទាយពីជោគវាសនាកូរ៉េខាងជើង បាន១ខែប៉ុណ្ណោះ។ លោកបានទស្សន៍ទាយត្រូវពីសង្គ្រាម៦ថ្ងៃ និង សង្គ្រាម Yom Kippur រវាងអីុស្រាអែល នឹង ប្រទេសតំបន់អារ៉ាប់ ក៏ដូចជាសង្គ្រាម នៅអីុរ៉ាក់។

គេហទំព័ររបស់ Alex Noudel man កាលពីខែមេសា ឆ្នាំ២០១៧ ក៏បាន លើក ឡើងពីការទស្សន៍ទាយ ពីស្ថានភាពកូរ៉េ ខាងជើង នៅក្នុងឆ្នាំ២០១៧ ។នៅក្នុង ការទស្សន៍ទាយនោះ គឺកូរ៉េខាងជើង នឹង កូរ៉េខាងត្បូង នឹងរួបរួមតែមួយ ហើយ មេដឹកនាំគីម ជុងអ៊ុននឹងភៀសខ្លួនទៅកាន់ប្រទេសរុស្ស៊ី។

មេដឹកនាំកូរ៉េខាងជើង បានធ្វើការ សាកល្បង កាំជ្រួចមីស៊ីលជាបន្តបន្ទាប់និង គ្រាប់បែកបរមាណូ លើកទី៥ហើយត្រៀមសាកល្បងលើកទី៦ផងដែរ។ កូរ៉េខាង ជើង ក៏បានគំរាមវាយប្រហារអាមេរិក ក្នុងពេលដែលអាមេរិក និងចិន កំពុងតែ បង្ហាញពីឥទ្ធិពលយោធាត្រៀមធ្វើសង្គ្រាម។

ជាមួយគ្នានេះ គ្រូទាយដ៏ល្បីលំដាប់ ពិភពលោក Nostradamus និង លោក យាយ Vanga ក៏ធ្លាប់បានទស្សន៍ទាយថា សង្គ្រាមនឹងផ្ទុះឡើងនៅឆ្នាំ២០១៧ នៅ ឧបទ្វីបកូរ៉េ ។

នៅពេលនេះដែរ អាមេរិកនិងកូរ៉េខាង ជើង នៅតែកំញើញដាក់គ្នា ដោយប្រើ ពាក្យសម្តីគំរាមកំហែងគ្នា ទៅវិញទៅមក បង្កក្តីបារម្ភយ៉ាងខ្លាំង។ក៏ប៉ុន្តែ ស្ថានភាព បានបន្ថយកម្តៅបន្តិចដោយសារកូរ៉េខាងជើង បានផ្អាកសកម្មភាពគំរាមអាមេរិក។ តែយ៉ាងណា គេកំពុងបារម្ភថា កម្ដៅនេះ នឹងកើនឡើងវិញ ព្រោះថានៅថ្ងៃចន្ទខាង មុខនេះ សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង នឹងធ្វើសមយុទ្ធយោធារួមគ្នា។ កូរ៉េខាង ជើង ប្រាកដជានឹងមានប្រតិកម្មតបមិនខាន។ ដោយឡែក នៅថ្ងៃទី១៧ ខែសីហា លោក ជីម ម៉ាទីស រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក បាននិយាយថា បើកូរ៉េខាង ជើងនៅតែបន្តគំរាម នោះកូរ៉េខាងជើងនឹងរងការខូចខាតយ៉ាងចាស់ដៃ ពីសំណាក់ កម្លាំងទ័ពរបស់អាមេរិក។

កាលពីថ្ងៃទី១៧ ខែសីហា មានជំនួបដ៏ សំខាន់មួយ រវាងរដ្ឋមន្ត្រីការបរទេស នឹង រដ្ឋមន្ត្រីក្រសួងការពារជាតិរបស់ជប៉ុន នឹង សហរដ្ឋអាមេរិក។ នៅក្នុងជំនួបនោះភាគី ទាំង២ បានត្រូវរ៉ូវគ្នា ដោយបានរក្សាយុទ្ធ សាស្រ្ត ដាក់គំនាបតាមវិស័យការទូត ហើយទន្ទឹមគ្នានេះ ត្រូវតែគំរាមប្រើកម្លាំង វាយបក ទៅលើកូរ៉េខាងជើងវិញ។ យ៉ាង ណាមិញ លោកមេបញ្ជាការអាមេរិក Joe Dunford ដែលកំពុងមានវត្តមាននៅតូក្យូ បានប្រកាសថា អាមេរិកសន្យាធ្វើគ្រប់ យ៉ាង ដើម្បីការពារជប៉ុន បើសិនជាកូរ៉េ ខាងជើងវាយជប៉ុន។ លោក ជីម ម៉ាទីស រដ្ឋមន្ត្រីការពារជាតិអាមេរិក ក៏បាននិយាយ កាលពីថ្ងៃសុក្រ ទី១៨ ខែសីហាថា កូរ៉េ ខាងជើងប្រាកដ ជាត្រូវខូចខាតយ៉ាងដំណំ ដោយកម្លាំងទ័ពរបស់អាមេរិក បើសិនជានៅតែបន្តធ្វើសកម្មភាពគំរាមអាមេរិក និង សម្ពន្ធមិត្តអាមេរិក តទៅទៀត។

ក៏ប៉ុន្តែយុទ្ធសាស្ត្រវាយបក ប្រើកម្លាំងទៅលើកូរ៉េខាងជើងវិញនេះ ហាក់កំពុងតែត្រូវគេរិះគន់ជាខ្លាំង មិនថាអ្នកនៅក្នុង ឬក្រៅរដ្ឋាភិបាលអាមេរិក។ ជាក់ស្តែង លោកស្ទីវ បានន់ ទីប្រឹក្សាពិសេសនៃ សេតវិមាន បានលើកឡើងថា អាមេរិកមិនត្រូវប្រើកម្លាំងធ្វើសង្គ្រាមជាមួយកូរ៉េខាងជើងទេ ព្រោះថាគេមិនអាចយកជីវិតប្រជាជនកូរ៉េខាងត្បូង ទៅលេងសើចបានទេ។ ក្នុងពេលតែ៣០នាទី កូរ៉េខាងជើងនឹង បាញ់កម្ទេចទីក្រុងសេអ៊ូល ព្រមជាមួយនឹង មនុស្ស១០លាននាក់។ តើមានអ្នកណា ហ៊ានចេញមុខ មកធានាខុសត្រូវទេ? ដូច្នេះសម្រាប់លោក អាមេរិកគ្មានជម្រើស អ្វី ក្រៅតែពីបញ្ចៀសសង្រ្គាម នេះទេ។

តែយ៉ាងណាក៏ដោយ គោលជំហររបស់ លោក ស្ទីវ បានន់ វាហាក់នៅឆ្ងាយពីជម្រើសរបស់លោកដូណាល់ ត្រាំ។ នៅថ្ងៃចន្ទ ខាងមុខនេះ កងទ័ពអាមេរិក នឹងធ្វើសម យុទ្ធយោធារួមគ្នា ជាមួយនឹងកូរ៉េខាង ត្បូង។ តាមការគ្រោងទុក អាមេរិក នឹង បញ្ចេញសព្វាវុធទំនើប ដូចជា យន្ត ហោះចម្បាំង Supersoniques B-1B របស់ខ្លួនជាដើម។ សមយុទ្ធនេះ នឹងធ្វើ ឲ្យគីម ជុងអ៊ុន ក្តៅស្លឹកត្រចៀកបន្ថែម​ទៀត។

អ្នកវិភាគជាច្រើន បានលើកឡើងថា ក្នុងកាលៈទេសៈដ៏តានតឹងបែបនេះ អាមេ រិកនិងកូរ៉េខាងត្បូង ពុំគួរធ្វើសមយុទ្ធ យោធាទេ។ ធ្វើបែបនេះ គឺមិនខុសពីយក សាំង ទៅជះលើភ្លើងឡើយ។ អ្នកវិភាគ យល់ថា កូរ៉េខាងជើង ហាក់បានបើកច្រក ដើម្បីឈានទៅរកវិធីបញ្ចប់វិបត្តិនេះ តាម រយៈការផ្អាក មិនបាញ់កម្ទេចកោះហ្គាំ ដែលជាមូលដ្ឋានទ័ពអាមេរិក នៅក្នុងមហា សមុទ្រប៉ាស៊ីហ្វិក។ តាមការកត់សម្គាល់ កន្លងមក អ្វីដែលកូរ៉េខាងជើងចង់បានគឺ សុំឲ្យអាមេរិក ឈប់ធ្វើសមយុទ្ធយោធា សំញែញអាវុធរបស់ខ្លួនតទៅទៀត។

ដូច្នេះ វិធីដែលល្អ អាមេរិក គួរផ្អាកឬ កាត់បន្ថយការការសំញែញកម្លាំង តាម រយៈការបញ្ជូនយន្តហោះចម្បាំង ទៅហោះ ក្រវែលនៅក្បែរកូរ៉េខាងជើង។ ភាគីទាំង អស់ គួរតែបញ្ឈប់ការកំញើញដាក់គ្នា ហើយជំនួសមកវិញ នូវការបើកច្រកចរចា ដោយសន្តិវិធី៕ ម៉ែវ សាធី


ចែករំលែក៖