ព័ត៌មានទាន់ហេតុការណ៍៖

វិភាគអន្តរជាតិ៖ ទោះជាយ៉ាងណាចិនមិនអាចបោះបង់ចោលកូរ៉េខាងជើងបានឡើយ

ចែករំលែក៖

នៅពេលនេះចិន បានចាប់ផ្តើមធ្វើទំនាក់ទំនងជាមួយកូរ៉េខាងជើងឡើងវិញក្រោយពេលដែលចិនបានកាត់ផ្តាច់មួយរយៈ ដើម្បីកំុឲ្យសហគមន៍អន្តរជាតិថ្កោលទោស។ នៅពេលនេះចិនបានបញ្ជូនឧបការី ប្រធានាធិបតីទៅកាន់ទីក្រុងព្យុងយ៉ាងដែលជាសញ្ញាមួយយ៉ាងល្អបំផុត។

ក្រុមអ្នកឯកទេសវិភាគបានបញ្ជាក់ថា ចិននិងកូរ៉េខាងជើង ជាប្រទេសដែលមាន ទំនាក់ទំនង ប្រវត្តិសាស្ត្រ ពីរជំនាន់មក ហើយ ហើយមកដល់ជំនាន់ដឹកនាំរបស់ លោក គីម ជុងអ៊ុនក៏នៅមានទំនាក់ទំនងគ្នាដដែល។ ចិនបានជួយដល់កូរ៉េខាងជើងជានិច្ចដោយ មិនអនុញ្ញាតឲ្យអាមេរិកមកឈ្លានពានឬ យកទាហានមកឈរជើងនៅក្បែរខ្លួននោះឡើយ។

ហេតុអ្វីបានជាពេលនេះចិន និងកូរ៉េ ខាងជើង កាត់ផ្តាច់ទំនាក់ទំនងគ្នា?

ក្រុមអ្នកវិភាគលើកឡើងថា ដោយសារតែពេលនេះកូរ៉េខាងជើងទទួលបានជោគជ័យទាំងស្រុងហើយ ក្នុងការផលិតបរមាណូដូច្នេះចិនត្រូវដកខ្លួនពេលកូរ៉េខាងជើង អាច ការពារខ្លួនពីការវាយប្រហាររបស់អាមេរិកបាន។

កន្លងមក បើទោះបីជាសហគមន៍អន្តរជាតិបានបង្កើនការដាក់ទណ្ឌកម្មទៅលើកូរ៉េ ខាងជើង បែបណាក្តីក៏ប្រទេសនេះនៅតែអាចឈរជើងរឹងមាំ និងមានប្រាក់ជាច្រើនដើម្បីបន្តកម្មវិធី កាំជ្រួចមីស៊ីលនិងបរមាណូ របស់ខ្លួនហើយ។

កន្លងមកក្រុមអ្នកឯកទេសបានលើកឡើងថា ប្រាក់ចំណូលរបស់កូរ៉េខាងជើង បានមកពីគ្រប់ទិសទី ពិសេសគឺប្រទេស ចិន និងប្រទេសទ្វីបអាហ្វ្រិក ដែលមាន ទំនាក់ទំនង ជាប្រពៃណីជាមួយកូរ៉េខាងជើងតាំងពីយូរណាស់មកហើយ។ ប៉ុន្តែ ប្រាក់ចំណូលពីខាងក្រៅ មានប្រហែលជា ១០ភាគរយប៉ុណ្ណោះ ក្រៅពីនេះគឺចំណូលតាមរយៈប្រទេសចិន។ ចំណុចទាំងនោះ ហើយ បានជាអាមេរិកដាក់គំនាបទៅលើប្រទេសចិនឲ្យទទួលខុសត្រូវ ចំពោះបញ្ហា កូរ៉េខាងជើង ដែលនៅតែបន្តកម្មវិធីកាំជ្រួចមីស៊ីលនិងបរមាណូ ។

ទំនាក់ទំនងរវាងកូរ៉េខាងជើងនឹងបណ្តា ប្រទេសនៅទ្វីបអាហ្វ្រិកមានប្រវត្តិតាំងពីជាង៥០ឆ្នាំកន្លងមកហើយៗនៅតែបន្តរក្សាបានយ៉ាងល្អ បើទោះបីកូរ៉េខាងជើង រងការដាក់ទណ្ឌកម្មពីសហគមន៍អន្តរជាតិក្តី។

នៅតំបន់ភាគខាងត្បូងទ្វីបអាហ្វ្រិកមានចម្ងាយពីទីក្រុងព្យុងយ៉ាងជាង១៣ពាន់គីឡូម៉ែត្រ កូរ៉េខាងជើងបានសាងសង់តំបន់ឧស្សាហកម្មយ៉ាងប្រណីតនៅទីនោះ។ ជាច្រើនឆ្នាំកន្លងមក កូរ៉េខាងជើងបានចាត់ទុកទ្វីបអាហ្វ្រិក ជាប្រភពផ្តល់ប្រាក់យ៉ាងសំខាន់ដល់ខ្លួន តាមរយៈការដេញថ្លៃសាងសង់ហេដ្ឋារចនាសម្ព័ន្ធនិងលក់អាវុធទៅកាន់ទ្វីបអាហ្វ្រិក។ បើទោះបីចិនជាដៃគូ ពាណិជ្ជកម្មធំរបស់កូរ៉េខាងជើង ប៉ុន្តែប្រភព ចំណូលពីទ្វីបអាហ្វ្រិកដើរតួនាទីយ៉ាង សំខាន់ នៅក្នុងការអភិវឌ្ឍកម្មវិធីបរមាណូ របស់ប្រទេសនេះ។

ចំណែកនៅក្នុងប្រទេសចិន វិញ «មាត់ និយាយផ្សេងការប្រព្រឹត្តផ្សឹង» ចិនបាន ចូលរួមជាមួយសហគមន៍អន្តរជាតិដាក់ ទណ្ឌកម្មទៅលើកូរ៉េខាងជើងដែរ ប៉ុន្តេនៅខាងក្នុងទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរនៅតែល្អប្រសើរជានិច្ច។

ក្រុមអ្នកវិភាគបានលើកឡើងថា ការណ៍ ដែលចិនទុកឲ្យកូរ៉េខាងជើង មានអាវុធ បរមាណូនោះ ដើម្បីជាខែលរារាំងអាមេរិក មិនឲ្យចូលមកកៀកព្រំដែនប្រទេសចិន ។ បើកូរ៉េខាងជើងមិនពង្រឹងអាវុធទេនោះ ប្រទេសនេះអាចនឹងត្រូវ អាមេរិកវាយ ប្រហារ ហើយពេលនោះកម្លាំងអាវុធរបស់អាមេរិកនឹងចូលដល់មាត់ទ្វារប្រទេសចិនជាមិនខាន។

ចំណុចទាំងនោះហើយបានជារដ្ឋាភិបាលចិន ធ្វើមិនដឹងមិនឮ នៅតាមព្រំដែន ប្រទេសទាំងពីរ ទុកឲ្យឈ្មួញបន្តសកម្ម ភាព រកសុីជាមួយកូរ៉េខាងជើងដដែល។ នៅឆមាសទីមួយឆ្នាំ២០១៧ការដោះដូរ ពាណិជ្ជកម្មរវាងចិន នឹងកូរ៉េខាងជើង កើនឡើងជាង១០% គឺជាកំណើនខ្ពស់ បំផុត ក្នុងពេលកូរ៉េខាងជើង កំពុងប្រឈមនឹងវិបត្តិ។ចំណុចទាំងនោះបានបង្ហាញឲ្យឃើញថា ចិននិងកូរ៉េខាងជើង នៅតែ ដំណើរការពាណិជ្ជកម្ម យ៉ាងស្អិតល្មួត ដដែល ហើយកើនជាងមុនទៅទៀត ទើប អាចផ្គត់ផ្គង់កម្មវិធីមីស៊ីលនិងបរមាណូ បានយ៉ាងឆាប់រហ័ស។

រ៉ែមាស ប្រាក់ និង សារធាតុផ្សេងៗ របស់កូរ៉េខាងជើង មិនអាចនាំទៅកាន់ ប្រទេសណា ផ្សេងក្រៅពីប្រទេសចិន បានឡើយ ហើយក្រុមហ៊ុនចិន ក៏ទទួល បាន ផលចំណេញយ៉ាងច្រើន ពីធនធាន ធម្មជាតិរបស់កូរ៉េខាងជើងដែរ ដោយសារ តែ ទិញនៅក្នុងតម្លៃថោក។

យោងតាមតួលេខផ្លូវការ នៅឆមាសទី មួយឆ្នាំ២០១៧នេះ ការដោះដូរពាណិជ្ជ កម្មរវាងចិន នឹងកូរ៉េខាងជើង បានកើន ឡើងជាង១០% បើទោះបីជាចិន បាន សន្យាថានឹងខិតខំ ដាក់ទណ្ឌកម្មលើកូរ៉េ ខាងជើងក៏ដោយ។ តែយ៉ាងណាមន្ត្រី ចិន អះអាងថា តួលេខកើនឡើង នេះគឺផ្អែកលើ ការនាំចូលទំនិញប្រើប្រាស់ប្រចាំថ្ងៃ សម្រាប់ ប្រជាជនកូរ៉េខាងជើង ឯការនាំ ចេញទំនិញ កូរ៉េខាងជើង មកកាន់ចិន បានធ្លាក់ចុះខ្លាំង ណាស់។

រដ្ឋបាលពន្ធដារចិនបានបង្ហាញតួលេខផ្លូវការថានៅឆមាសទីមួយដើមឆ្នាំ ២០១៧ នេះ ការដោះដូរពាណិជ្ជកម្មរវាង ចិន នឹង កូរ៉េខាងជើង បានកើនឡើង ចំនួន ១០,៥%។ យោងតាមតួលេខ ដែលគិតទៅតាមអត្រាប្រាក់ដុល្លារនេះ បង្ហាញថា ការនាំចេញ ទំនិញចិន ទៅកាន់កូរ៉េខាងជើង បានកើន ឡើងចំនួន២៩,១% រីឯការ នាំចូលទំនិញ កូរ៉េខាងជើង មកកាន់ចិនវិញ បានថយចុះ ចំនួន១៣,២% ក្នុងរយៈពេលមួយឆ្នាំចុង ក្រោយនេះ។

គួររំលឹកថា កាលពីត្រីមាសទីមួយ ដើម ឆ្នាំ២០១៧ រដ្ឋាភិបាលចិនបានប្រកាស តួលេខកើនឡើងនៃការដោះដូរពាណិជ្ជកម្ម រវាងចិន នឹងកូរ៉េខាងជើង ដល់ទៅ ៣០,៦% បើគិតជាប្រាក់ដុល្លារ។ លោក ដូណាល់ ត្រាំ ធ្លាប់បានលើកឡើងពីតួលេខ នេះ ហើយបានរិះគន់រដ្ឋាភិបាលចិន ថា បានសន្យាតែមាត់ តែការពិត នៅតែបន្ត រកស៊ីជាមួយ កូរ៉េខាងជើងដដែល។

ទោះជាយ៉ាងណា លោក ហួង សុងពីង អ្នកនាំពាក្យរដ្ឋាភិបាលចិន បានលើកឡើង ថា គេមិនអាចសំអាងតែលើតួលេខនៅ ឆមាសទីមួយនេះ យកមកចោទរដ្ឋាភិបាល ចិន ថាមិនបានសហការ ក្នុងការដាក់ទណ្ឌកម្មលើកូរ៉េខាងជើងទេ។ ជាងនេះទៅ ទៀត បើផ្អែកលើតួលេខយើងឃើញថា ការនាំចូលទំនិញកូរ៉េខាងជើងមកចិន បានថយចុះខ្លាំងណាស់ នៅរវាងដើមឆ្នាំ ២០១៧នេះ។ ជាក់ស្តែង ខែមេសា បាន ថយចុះ៤១,៦% ខែឧសភា ៣១,៦% និង ខែមិថុនា ថយចុះ ២៨,៩%។

អ្នកនាំពាក្យដដែលបានពន្យល់ថា ទណ្ឌ កម្មសេដ្ឋកិច្ច មិនបានសំដៅដល់ ការហាម ឃាត់ នូវការនាំចូលទំនិញទៅកាន់កូរ៉េខាងជើង ទាំងស្រុងនោះទេ។ ទំនិញ ដែលចិន នាំចូលទៅគឺជាទំនិញ ចំណី អាហារសម្ភារប្រើប្រាស់ចាំបាច់សម្រាប់ ជីវិតប្រចាំថ្ងៃ របស់ប្រជាជនកូរ៉េខាងជើង ៕ ម៉ែវ សាធី


ចែករំលែក៖