ព័ត៌មានទាន់ហេតុការណ៍៖

វីរៈបុរសបាល់ទាត់ក្លិប West Brom ស្លាប់ក្នុងវ័យ៥៩ឆ្នាំ

ចែករំលែក៖

លោក Cyrille Regis អតីតតារាបាល់ដ៏ល្បីល្បាញរបស់ក្លិប West Brom បានស្លាប់ដោយសារជំងឺគាំងបេះដូងនៅក្នុងវ័យ៥៩ឆ្នាំ។

ដំណឹងមរណភាពនេះបានធ្វើឲ្យអតីតកីឡាករបាល់ទាត់ និងអ្នកគាំក្រៀមក្រំជា ពុនពេកដោយសារតែគាត់ធ្លាប់មានអនុស្សាវរីយ៏ជាច្រើនក្នុងវិស័យបាល់ទាត់។

Cyrille Regis គឺជាកីឡាករបាល់ទាត់ស្បែកខ្មៅដំបូងគេនៅ សម័យរបស់គាត់ដែល ទទួលជោគជ័យនៅក្នុងក្រុម West Bromwich Albion ដោយស៊ុតបាល់បាន១១២គ្រាប់ ក្នុងចំណោមការបង្ហាញខ្លួន២៩៧ប្រកួត។

លោកCyrille Regis ក៏ធ្លាប់ជាប់ជម្រើសជាតិអង់គ្លេស៥ដងផងដែរ ដោយគាត់គឺជាកីឡាករស្បែកខ្មៅទី៣ដំបូងគេដែលជាប់ជម្រើសជាតិអង់គ្លេស ៕ ដេវីត


ចែករំលែក៖