ព័ត៌មានទាន់ហេតុការណ៍៖

វីហ្គោបុកម៉ាសស្តានៅផ្លូវបំបែកជាបួនរងការខូចខាតទាំងសងខាង

ចែករំលែក៖

ភ្នំពេញ: រថយន្ដម៉ាកហ៊ីលុច្សវីហ្គោ មួយគ្រឿងបាន បើកទៅបុកគូទរថយន្ដម៉ាសស្ដា ពេញទំហឹង បណ្ដាលឲ្យរងការខូចខាតទាំងសងខាង កាលពីវេលាម៉ោង៧ និង២០នាទីយប់ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៧ ស្ថិតតាមបណ្ដោយផ្លូវ៣៦០ កែងនិងផ្លូវ១០៥ ក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្ដម៉ាសស្ដាមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AE-9166 បើកបរដោយនារីមិនស្គាល់ឈ្មោះម្នាក់ រួមដំណើរជាមួយមនុស្សចំនួន៥នាក់ទៀតជិះ ក្នុងរថយន្ត បើកបរតាមផ្លូវលេខ៣៦៩ក្នុងទិសដៅពីត្បូងទៅជើង។ លុះមកដល់ផ្លូវបំបែកជាបួន ក៏មានរថយន្ដមួយគ្រឿង ម៉ាកហ៊ីលុច្សវីហ្គោពាក់ស្លាកលេខ 2J-0206 បើកដោយបុរសចំណាស់ម្នាក់ធ្វើដំណើរក្នុង ទិសដៅពីលិចទៅកើត បានបត់ឆ្វេងក៏ជ្រុលទៅបុកគូទរថយន្ដម៉ាស្ដាពីក្រោយពេញទំហឹង បណ្តាលឲ្យរងការខូចខាតទាំងសងខាង ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះទៅសម្រួលចរាចរណ៍និងសម្រួលភាគីទាំងពីរ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុតែម្តង ៕ ប្រាថ្នា


ចែករំលែក៖