ព័ត៌មានទាន់ហេតុការណ៍៖

វៀតណាមជាង១០នាក់និងទូក៣គ្រឿងចូលនេសាទនៅកោះត្រងោលខេត្តកំពតត្រូវឃាត់ខ្លួន

ចែករំលែក៖

ខេត្តកំពត ៖ ប្រជានេសាទសហគមន៍ត្រើយកោះសហការជាមួយកម្លាំងសមត្ថកិច្ចកាលពីយប់ថ្ងៃទី១៩ខែមីនាឆ្នាំ២០១៧បានព័ទ្ធចាប់ទូកអូសគូចំនួនបីគ្រឿង រួមទាំងអ្នកនេសាទជនជាតិវៀតណាមជាង១០នាក់លបចូលមកនេសាទក្នុងដែនសមុទ្រខ្មែរ។

មន្រ្តីខណ្ឌរដ្ឋបាលជលផលកំពតបានប្រាប់ឱ្យដឹងថា ក្រោយទទួលព័ត៌មានពី ប្រជានេសាទសហគមន៍ត្រើយកោះថាមានទូកអូសគូវៀតណាមចូលមកធ្វើសកម្មភាពនៅចំណុចក្បែរកោះត្រងោល និងមុខ កំពង់ផែវិញ ហួរ កម្លាំងនគរបាលការពារ ព្រំដែនទឹកវរៈ២៤១ក៏បានចេញសហការជាមួយប្រជានេសាទនិងមន្រ្តីជំនាញព័ទ្ធ ចាប់បានទូកចំនួនបីគ្រឿងព្រមទាំងអ្នកនៅលើទូកជាង១០នាក់ ។

1

សូមរំលឹកថាជារឿយៗ ប្រជានេសាទតែងត្អូញត្អែរនូវការលំបាករបស់ពួកខ្លួនថារាល់ថ្ងៃនេះប្រជានេសាទជួបភាពលំបាកក្នុងការរកស៊ីចិញ្ចឹមគ្រួសារព្រោះតែការចូលមក នេសាទដោយទូកអូសគូធុនធំៗរបស់វៀតណាមនៅដែនទឹកខេត្តកំពតរបស់ខ្មែរ ។

អ្នកនេសាទវៀតណាមទាំងនោះមាន ចរិតកាចសាហាវពេលខ្លះដេញបុកទូកខ្មែរព្រមទាំងវាយដំខ្មែរបណ្តាលឱ្យមានរបួសនិងធ្លាប់មានស្លាប់អ្នកនេសាទខ្មែរទៀតផង ។

នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពត បានបញ្ជាក់កាលពីព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ថា បើទោះបីជាពេលនេះ អ្នក នេសាទជនជាតិវៀតណាមទាំង១៦នាក់ មិនត្រូវបានអនុញ្ញាតឲ្យចុះពីលើទូកក្ដី, ប៉ុន្តែពួកគេនឹងត្រូវបានដោះលែងឲ្យមានសេរីភាពទៅស្រុកកំណើតវិញ បន្ទាប់ពី តម្រូវឲ្យបង់ផាកប្រាក់ពិន័យតាមច្បាប់ស្ដីពីជលផល។

លោក ស សុរិនបានប្រាប់ថា ទោសទណ្ឌ របស់ពួកគេពុំទាន់ដល់កម្រិតធ្វើការឃុំខ្លូននោះទេ, គឺគ្រាន់តែណែនាំ និងផាកពិន័យ តាមច្បាប់ស្ដីពីជលផលតែប៉ុណ្ណោះ ។ លោក បន្ថែមថា យោងតាមកិច្ចសហប្រតិបត្តិការ រវាងខេត្តកំពត និងខេត្តគៀងយ៉ាង កាលពី ថ្ងៃ១៧ ខែមីនា ឆ្នាំ២០១៧ (តាមស្មារតី ក្នុងកិច្ចប្រជុំ១ នៅក្រុងហាទៀង ខេត្តគៀង យ៉ាង) ស្តីពីបាតុភាពទំនាស់រវាងអ្នក នេសាទខ្មែរ និងអ្នកនេសាទវៀតណាម ដែល នៅតំបន់ទឹកជាប់គ្នាភាគីទាំង២បានឯកភាពទប់ស្កាត់មិនឲ្យមានទូកអូសគូរក្នុងតំបន់នេះសម្រាប់ទុកឲ្យនេសាទ ជាលក្ខណៈ គ្រួសារ និងបញ្ជៀសជម្លោះ ដែលមានបាតុភាពក្នុងដែនសមុទ្រ ។

 

tr

បើតាមលោកនាយខណ្ឌរដ្ឋបាលជលផលរូបនេះថា អ្នកនេសាទជនជាតិវៀតណាមទាំង១៦នាក់នោះ និងទូកអូស គូចំនួន៣គ្រឿង ក្នុងចំណោម៤គ្រឿង ត្រូវបានសមត្ថកិច្ចឃាត់បាន កាលពីយប់ ថ្ងៃទី២០ ខែមីនា នៅចំណុច ខាងមុខកំពង់ ផែវេញហួរ ចម្ងាយប្រមាណ២គីឡូម៉ែត ស្ថិតក្នុងភូមិគីឡូ១២ ឃុំព្រែកអំពិល ស្រុក ទឹកឈូ ខេត្តកំពត បន្ទាប់ពីមានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋ ៕ សហការី

 


ចែករំលែក៖