ព័ត៌មានទាន់ហេតុការណ៍៖

សង្គ្រាមពាណិជ្ជកម្ម៖ សហរដ្ឋអាមេរិកកំពុងតែវាយប្រហារភេរវកម្មស្មារតីពិភពលោកទាំងមូល

ចែករំលែក៖

ក្រសួងពាណិជ្ជកម្មអាមេរិក កាលពី ថ្ងៃទី១៩ ខែកក្កដា បានបញ្ជាក់ថា នៅក្នុង សេចក្តីប្រកាសរបស់អាមេរិក បានបញ្ជាក់ យ៉ាងច្បាស់ថា ទីក្រុងប៉េកាំងត្រូវតែទទួលខុសត្រូវដល់ការបរាជ័យនៅក្នុងកិច្ចពិភាក្សា ពាណិជ្ជកម្ម អាមេរិក-ចិន ។

តាមការលើកឡើងរបស់អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន បានបញ្ជាក់ថា «នៅពេលដែលតាមដានយ៉ាងខ្ជាប់ខ្ជួននូវការប្រែប្រួល បានបង្ហាញឲ្យឃើញថា អាមេរិក មិនបានគោរពតាមការសន្យា របស់ខ្លួនឡើយ ហើយតែងតែផ្លាស់ប្តូរការសម្រេចរបស់ខ្លួន ។ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនគឺជាអ្នកបិទទ្វារនៃកិច្ចពិភាក្សាពាណិជ្ជកម្ម»។

ចំណែកមន្ត្រីពាណិជ្ជកម្មចិន បាន បញ្ជាក់ថា «យើងសូមបញ្ជាក់ថា អាមេរិក កំពុងតែអនុវត្តគោលនយោបាយ«ភេរវកម្មស្មារតី» ក្នុងបញ្ហាពាណិជ្ជកម្ម តាមរយៈ ដំឡើងពន្ធ នៅលើពិភពលោក ។ មិនតែ ប៉ុណ្ណោះអាមេរិក បានទម្លាក់កំហុសរបស់ ខ្លួនទៅលើភាគីផ្សេងទៀត ដោយមិនទទួលស្គាល់ពីទង្វើខុសឆ្កងរបស់ខ្លួនឡើយ។

កាលពីថ្ងៃទី១៩ ខែកក្កដា ទីប្រឹក្សាសន្តិ សុខជាតិអាមេរិក លោក Larry Kudlov បានបញ្ជាក់ថា មេដឹកនាំចិន លោកស៊ី ជីនពីង មិនមានបំណងកែប្រែណាមួយក្នុងវិស័យពាណិជ្ជកម្មនោះឡើយ ក្នុងពេល ដែលកិច្ចពិភាក្សាពាណិជ្ជកម្ម ត្រូវបាន ជាប់គាំងនាពេលនេះ។

តាមច្បាប់ Smoot Hawley របស់អាមេ រិកបានដំឡើងពន្ធលើផលិតផល ជាង ៩០០មុខ ពីបណ្តាប្រទេសជុំវិញពិភព លោក។ ក្នុងពេលជាមួយគ្នានេះ កម្រិត ពន្ធថ្មីរបស់លោកត្រាំ មិនអនុវត្តទៅលើ ប្រទេសទាំងអស់ជុំវិញពិភពលោកនោះឡើយ ដោយសំដៅតែទៅលើប្រទេស មួយចំនួន និងផលិតផលមួយចំនួនសំខាន់ៗ តែប៉ុណ្ណោះ។ មកទល់ពេលនេះលោកត្រាំបានដំឡើងពន្ធលើដែកថែបនិងអាលុយមីញ៉ូមរហូតដល់២៥ភាគរយនិង១០ភាគ រយនាំចូលពីបណ្តាប្រទេសជុំវិញពិភពលោក ។

កន្លងមក នៅឆ្នាំ១៩៣១និង១៩៣២ បណ្តាប្រទេស បានអនុម័តដំឡើងពន្ធ ទៅលើផលិតផលរបស់អាមេរិក និងប្រទេស ផ្សេងទៀត បង្កឲ្យមានភាពតានតឹងនៅក្នុងវិស័យពាណិជ្ជកម្ម ហើយកាន់តែតានតឹង ខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ ក្លាយទៅជាសង្គ្រាមពាណិជ្ជកម្មទ្រង់ទ្រាយធំ ។ ប៉ុន្តែ បច្ចុប្បន្ន ជាភព្វសំណាង ការប្រឈមមុខជាទ្រង់ទ្រាយធំមិនកើតឡើង ។ ជាការពិត នៅតំបន់ផ្សេងក្រៅពីអាមេរិកនាពេលនេះមានទំនាក់ទំនងពាណិជ្ជកម្មយ៉ាងល្អនឹងគ្នា មិនខ្វល់ពីការដំឡើងពន្ធរបស់អាមេរិកអ្វីឡើយ។

ការដំឡើងពន្ធកាន់តែខ្ពស់ការជះឥទ្ធិ ពលអាក្រក់ ក៏កាន់តែខ្ពស់ខ្មែរ ។ មកទល់ ពេលនេះ គោលនយោបាយពន្ធដាររបស់ លោកត្រាំ ខ្ពស់បំផុតគឺ ២៥ភាគរយ និង ១០ភាគរយ សម្រាប់ផលិតផលនាំចូល ពីចិន។ តាមអង្គការពាណិជ្ជកម្មពិភព លោក WTO នេះជាកម្រិតពន្ធដារយ៉ាង ខ្ពស់មិនធ្លាប់មានពីមុនមកដោយកម្រិត ពន្ធនាំចូលអាមេរិកជា មធ្យមមានតែ ៤ ភាគរយប៉ុណ្ណោះ។ ប៉ុន្តែការដំឡើងពន្ធនាពេលនេះគឺនៅទាបជាង កាលពីឆ្នាំ១៩៣០ ដែលពេលនោះអាមេរិកដំឡើងពន្ធរហូត ដល់ទៅ ៣៨ភាគរយ និង ៤៥ភាគរយ ។

ក្នុងអំឡុងឆ្នាំ១៩៣០ ពន្ធនាំចូលអាមេរិកកើនឡើងរហូតដល់ជិត៥០ភាគរយ ហើយអនុវត្តទៅលើមុខទំនិញ ដល់ទៅ ១ភាគ៣ មិនមែនសម្រាប់តែដែកថែបនិងអាលុយមីញ៉ូមដូចនាពេលនេះឡើយ ដោយខ្ពស់បំផុតតែ២៥ភាគរយប៉ុណ្ណោះ។

បច្ចុប្បន្ន ប្រទេសដែលត្រូវអាមេរិក ដំឡើងពន្ធ ឈប់ខ្វល់ពីសកម្មភាពទាំង នោះហើយ ដោយនាំគ្នាខិតខំស្វែងរកទី ផ្សារផ្សេងជំនួសអាមេរិក ។ កន្លងមកថ្មីៗ ប្រទេសអេមីរ៉ាតអារ៉ាប់រួម និងចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រេង និង ពាណិជ្ជកម្មក្នុងឱកាសនៃការបំពេញទស្សនកិច្ចរបស់ប្រធានាធិបតីចិនលោកស៊ី ជីន ពីង។

នៅថ្ងៃ ទី១៩ កក្កដា ប្រទេសចិន និងប្រទេសអេមីរ៉ាតអារ៉ាប់រួមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួនពីរ គឺទី១ ជាកិច្ចព្រមព្រៀងប្រេងឥន្ធនៈ និងទី២ ជាកិច្ចព្រមព្រៀងពាណិជ្ជកម្ម។ ពិធីចុះ ហត្ថលេខាលើកិច្ចព្រមព្រៀងទាំងពីរបានធ្វើឡើងក្នុងទីក្រុងអាប៊ូដាប៊ី មុនការទៅ ដល់របស់លោកប្រធានាធិបតីចិនស៊ី ជីន ពីង។ លោកស៊ីដែលបានផ្តើមធ្វើទស្សន កិច្ចមួយជុំទ្វីបអាហ្រ្វិក និងតំបន់មជ្ឈិមបូព៌ាដោយធ្វើដំណើរទៅកាន់ប្រទេសអេមីរ៉ាតអារ៉ាប់រួមមុនគេ។

ទាក់ទងនឹងកិច្ចព្រមព្រៀងប្រេងឥន្ធនៈ ក្រុមហ៊ុនប្រេងឥន្ធនៈសាធារណៈអេមីរ៉ាតអារ៉ាប់រួមឈ្មោះ Abu Dhabi National Oil Co បានបញ្ជាក់ពីការផ្តល់ឲ្យក្រុមហ៊ុនប្រេងឥន្ធនៈចិនឈ្មោះ China National Petroleum នូវកុងត្រាចំនួនពីរដែលមានតម្លៃ ១.៦០០លានដុល្លារដើម្បីធ្វើការសិក្សាពីសណ្ឋានដីក្នុងគោលដៅស្វែងរកប្រភពប្រេងឆៅ និងឧស្ម័ន។ ក្រុមហ៊ុន Abu Dhabi National Oil បានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានថា ការសិក្សានោះនឹងត្រូវធ្វើឡើងនៅលើផ្ទែក្រឡាដីចំនួន ៥៣.០០០គីឡូម៉ែត្រក្រឡានៅក្នុងតំបន់អាប៊ូដាប៊ី។ គួរបញ្ជាក់ថា អេមីរ៉ាតអារ៉ាប់រួមជាប្រទេសសម្បូរប្រេងឆៅ ដែលមានបរិ មាណស្តុករបស់វាចំនួន ៩៦% ស្ថិតក្នុង តំបន់អាប៊ូដាប៊ី។

កន្លងមក ក្រុមហ៊ុន China National Petroleum ធ្លាប់បានទទួលកិច្ចព្រមព្រៀងសម្បទានចំនួនពីរពីក្រុមហ៊ុន Abu Dhabi National Oil ក្នុងទឹកប្រាក់ ៣.០០០ លានដុល្លារ។ ទាក់ទងនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្ម ចិនបានទទួលកុងត្រាដើម្បីសាងសង់តំបន់ពាណិជ្ជកម្មមួយលើផ្ទៃ ក្រឡាដី ៣គីឡូម៉ែត្រក្រឡានៅក្នុងមហា តំបន់សេដ្ឋកិច្ចពិសេសនៃមជ្ឈិមបូព៌ាស្ថិតក្នុងតំបន់ឌូបៃ។ តំបន់ពាណិជ្ជកម្មនោះជាទីតាំងយុទ្ធសាស្រ្តរបស់ចិន ព្រោះវាស្ថិតជាប់ផ្លូវសមុទ្រដែលអនុញ្ញាតឲ្យចិនឆ្លង ចូលអាហ្រ្វិក និងអឺរ៉ុបតាមសមុទ្រចិន និងមហាសមុទ្រឥណ្ឌាក្នុងក្របខ័ណ្ឌនៃគម្រោងផ្លូវមួយខ្សែក្រវាត់មួយរបស់លោកប្រធានាធិបតីចិនស៊ី ជីនពីងអនុម័តក្នុងឆ្នាំ ២០១៣។

សូមជម្រាបជូនថា ចិនជាដែគូពាណិជ្ជ កម្មទី១ របស់អេមីរ៉ាតអារ៉ាប់រួម។ តួលេខ ផ្តល់ដោយក្រសួងហិរញ្ញវត្ថុអេមីរ៉ាតអារ៉ាប់រួមឲ្យដឹងថាក្នុងឆ្នាំ ២០១៧ កន្លងទៅ ទឹកប្រាក់នៃការដោះដូរពាណិជ្ជកម្មក្រៅពីប្រេងរវាងប្រទេសទាំងពីរមានជាង ៥៣.៣០០ លានដុល្លារក្នុងនោះ មានជាង ៩០% ជាការនាំទំនិញចិនចូលអេមីរ៉ាតអារ៉ាប់រួម។ ដោយឡែក ប្រទេសអារ៉ាប់នៅតំបន់ឈូងសមុទ្រពែក្សមួយនេះជាប្រទេសមួយក្នុង ចំណោម ១៥ប្រទេសផ្សេងទៀតដែលបានផ្គត់ផ្គង់ប្រេងឲ្យចិន។ ក្នុងឆ្នាំ ២០១៧ ចិនបានទិញប្រេងពីអេមីរ៉ាតអារ៉ាប់រួមក្នុងទឹកប្រាក់ប្រមាណជា ៤.០០០លានដុល្លារ៕ ម៉ែវ សាធី


ចែករំលែក៖