ព័ត៌មានទាន់ហេតុការណ៍៖

សង្វេគបំផុត! ពុយហ្សូ បុកហើយកិនពីលើ ស្លាប់ឪពុកម្តាយ ចោលកូនតូចៗ ២នាក់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ មនុស្ស២នាក់បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ចំណែកកូនតូចៗ រងរបួសក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តបើកបុកម៉ូតូ លើផ្លូវជាតិលេខ៤ ។ ក្រោយបង្ក តៃកុងរថយន្តបានគេចខ្កួនបាត់បន្សល់តែវត្ថុតាងនៅកន្លែងកើតហេតុ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង១០និង៤៥នាទី ស្ថិតនៅលើផ្លូវលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៥០-៥១ ភូមិភ្នំដី សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

ជនរងគ្រោះ ជិះម៉ូតូម៉ាកសេ 125 ស៊េរី ឆ្នាំ២០១២ ពាក់ស្លាកលេខ ព្រៃវែង1F2386 បញ្រ្ចាសទិសជាមួយរថយន្ ឌុបគ្នា៤នាក់ 1-អ្នកបើកឈ្មោះ វ៉ា វ៉ាត ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិតាម៉ោង ឃុំព្រៃរន្ទះ ស្រុកពារាំង ខេត្ត ព្រៃវែង (ស្លាប់) 2-អូន ភាស់ ភេទស្រី អាយុ២៥ឆ្នាំ រស់នៅភូមិជាមួយគ្នា (ប្រពន្ធ ស្លាប់) 3-ឈ្មោះ វ៉ា វ៉ាន់ថា ភេទស្រី អាយុ៧ឆ្នាំ (របួសស្រាល) ជាកូន 4-ឈ្មោះ វ៉ា សា ភេទប្រុស អាយុ៩ខែ (របួសស្រាល) ជាកូន ។

ចំណែកភាគីបង្ករថយន្តពុយស៊ូពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 3A6127 សណ្តោងរ៉ឺម៉កពាក់លេខ ភ្នំពេញ 4A 0925 បើកពីលិចទៅកើតអ្នកបើកបរបានរត់គេចខ្លួន ។

យោងតាមសាក្សីនៅជិតកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញភាគីជនរងគ្រោះ ជិះម៉ូតូដឹកគ្នា៤នាក់ទិសដៅពីកើតទៅលិច លុះមកដល់កន្លែងកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿង ដែលបើកបញ្ច្រាសទិសគ្នា បានបុកម៉ូតូដែលដឹកប្រព្ឋនិងកូនពេញទំហឹងបណ្តាលឲ្យដួលហើយកិនពីលើបណ្តាលឲ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុយ៉ាងអាណចអាធ័ម ។

សមត្ថកិច្ចបានចុះដល់កន្លែងហើយបានបញ្ជូនកុមាររងគ្រោះទៅកាន់មន្ទីរពេទ្យ ចំណែកសពបានទាក់ទងទៅសាច់ញាតិ ឲ្យមកទទួលទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែកវត្ថុតាងសមត្ថកិច្ចនាំយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ខេត្តរង់ចាំ ស្រាវជ្រាវងកម្ចាស់រថយន្តឲ្យចូលខ្កួនមកដោះស្រាយជាមួយភកូជនរងគ្រោះតាមច្បាប់ ៕ សេនាស័ក្តិ


ចែករំលែក៖