ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យក្មេងស្ទាវ១ក្រុមប្រមូលផ្តុំគ្នាសម្ងំជក់ថ្នាំញៀនសមត្ថកិច្ចឃាត់ខ្លួនយកទៅសាកសួរ

ចែករំលែក៖

ភ្នំពេញ៖ នៅវេលាម៉ោង៩ និង៣០ នាទី ថ្ងៃចន្ទ ១រោច ខែមិគសិរ ឆ្នាំរកា នព្វ ស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ ២០១៧ នគរបាលប៉ុស្តិ៍ឫស្សីកែវដឹកនាំដោយលោកអនុសេនីយ៍ឯក តូច គឹមសុង នាយប៉ុស្តិ៍ និងមន្ត្រីប៉ុស្តិ៍ រួមទាំងអាជ្ញាធរ មូលដ្ឋាន បានចុះប្រតិបត្តិការ ឆែកឆេរផ្ទះ ជួល១កន្លែង នៅផ្លូវបេតុង ក្រុម១ ក្នុងភូមិ បឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សី កែវ ដោយឃាត់ខ្លួនមនុស្សស្រី១០នាក់ ដែលពុំមានឯកសារជួលស្នាក់នៅត្រឹមត្រូវ និងសង្ស័យមានប្រើប្រាស់ថ្នាំញៀនយកទៅសួរនាំ។

ជនសង្ស័យប្រុសស្រីដែលសមត្ថកិច្ចឃាត់ខ្លួន ទី១.ឈ្មោះ ហេង ពេជ្រ ភេទ ប្រុស អាយុ១៧ឆ្នាំ ទី២.ឈ្មោះ ខុម ដេវីត ភេទស្រី អាយុ១៦ឆ្នាំ ទី៣.ឈ្មោះ ខុម សុខជា ភេទស្រី អាយុ១៩ឆ្នាំ ទី៤.ឈ្មោះ ពើន ធារិត ភេទស្រី អាយុ១៧ឆ្នាំ ទី៥.ឈ្មោះ ភូន សារម្យ ភេទស្រី អាយុ១៧ឆ្នាំ ទី៦.ឈ្មោះ ដាត ស៊ីនួន ភេទស្រី អាយុ ១៦ឆ្នាំ ទី៧.ឈ្មោះ ចិត្ត ស្រីដា អាយុ១៦ឆ្នាំ ទី៨.ឈ្មោះ លី សិរីនីតា ភេទស្រី អាយុ១៩ ឆ្នាំ ទី៩.ឈ្មោះ សាន លី ហៅសាក ភេទ ប្រុស អាយុ១៩ឆ្នាំ និងទី១០.ឈ្មោះ ចិន ស្រីពៅ អាយុ១៧ឆ្នាំ។

សមត្ថកិច្ចបានឲ្យដឹងថា នៅពេលចុះឆែកឆេរក្នុងបន្ទប់ជួលខាងលើ សមត្ថកិច្ចពុំរកឃើញអ្វីដែលល្មើសច្បាប់នោះទេ តែ សមត្ថកិច្ចមានការសង្ស័យពួកគេប្រមូល ផ្តុំគ្នាជក់ថ្នាំញៀនក៏បានធ្វើតេស្តពិនិត្យទឹកនោម តែពុំឃើញមានសារធាតុញៀននៅ ក្នុងខ្លួននោះទេ បន្ទាប់មកសមត្ថកិច្ចបាន អប់រំរួចឲ្យវិលត្រឡប់ទៅលំនៅឋានវិញ៕ អរុណរះ


ចែករំលែក៖