ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យគ្រឿងញៀនបញ្ចេញមហិទ្ធិឫទ្ធិ បុរសម្នាក់កាន់កាំបិតអុកឡុកពេញផ្ទះ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានប្រើសុទ្ធតែប្រើកាំបិត និង និងគំរាមអ្នកផ្ទះ និងអ្នកជិតខាង ធ្វើឲ្យគ្រប់គ្នាមិនហ៊ានចូលផ្ទះសំបែង ទើបនាំគ្នារាយការណ៍ដល់សមត្ថកិច្ច កាលពីវេលាម៉ោង ៣រសៀលរហូតដល់ម៉ោងប្រហែល៤រសៀល ទើបសមត្ថកិច្ចឃាត់ខ្លួនបុរសនោះបាន នៅក្នុងផ្ទះក្នុងភូមិព្រៃល្វា សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ដោយសារតែបុរសខាងលើកាន់កាំបិតនៅជាប់នឹងដៃជានិច្ច ហើយមានការគំរាមកំហែងផងដែរទើបសមត្ថកិច្ចព្យាយាមរកវិធីដើម្បីចូលចាប់ ។

បុរសខាងលើមានឈ្មោះ ម៉ាច ចំរើន អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ (មានសារធាតុញៀន) ។

តាមប្រភពព័ត៌មានបានឲ្យដឹងដែរថា បុរសខាងលើតែងតែប្រើប្រាស់គ្រឿងញៀនជាប្រចាំហើយ មុននឹងឈានដល់ហេតុការណ៍គួរឲ្យភ័យខ្លាចបែបនេះ គឺនៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃសុក្រ ៧កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ បុរសខាងលើបានទៅឡើងលើដើមត្នោតម្តងរួចមកហើយ តែត្រូវបានអជ្ញាធរមូល ព្រមទាំងបងប្អូនបានលួងលោមឲ្យចុះមកម្តងហើយ ហើយពេលចុះមកនោះ បុរសខាងលើបានកាន់កាំបិតចំនួន២រួចបាត់ទៅហើយ ទើបនាំគ្នាមានការភ័យខ្លាចតែម្តង ហើយពេលដែលបុរសខាងលើដើរទៅដល់ផ្ទះរបស់ខ្លួន ស្រាប់តែឡូឡាអុកឡុកអ្នកផ្ទះដោយភ្ជាប់កាំបិតនៅនឹងដៃ និងបំផ្លាញទ្រព្យសម្បត្តិអ្នកផ្ទះទៀត ទើបនាំគ្នារត់ចេញពី រាយការណ៍ទៅសមត្ថកិច្ចឲ្យចុះមកឃាត់ខ្លួនយកទៅតែម្តង ក្រោយពីឃាត់ខ្លួនបានហើយកសាងសំណុំរឿងបញ្ជួនតាមនីតិវិធី ៕ សុខាសែនជ័យ


ចែករំលែក៖