ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យឆ្លងចរន្តអគ្គិសនីឆាបឆេះសម្ភារក្នុងផ្ទះបង្កការភ្ញាក់ផ្អើល

ចែករំលែក៖

ភ្នំពេញ៖ កាលពីវេលាម៉ោង១១និង២០នាទី ថ្ងៃសុក្រ ៨កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ មានហេតុការណ៍អគ្គិភ័យមួយបង្កឲ្យមានការភ្ញាក់ផ្អើល ។

ហេតុការណ៍បានកើតឡើងនៅផ្ទះជាន់ទី១ នៃកន្លែងលក់កាហ្វេ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២០០២ ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ករណីនេះបង្កមកពីការទុស្សេទូទឹកកក ទើបឆ្លងចរន្តអគ្គិសនីបណ្តាលឲ្យឆាបឆេះសម្ភារក្នុងផ្ទះបន្តិចបន្តួច និងបង្កការភ្ញាក់ផ្អើល ។ រថយន្តពន្លត់អគ្គិភ័យបានទៅកាន់កន្លែងកើតហេតុ ប៉ុន្តែប្រជាពលរដ្ឋបានយកបំពង់ពន្លត់អគ្គិភ័យអន្តរាគមន៍បាញ់បន្លត់ដោយសុវត្ថិភាព មិនបានប្រើប្រាស់ឡានទឹកនោះឡើយ ៕ តុង សីហា


ចែករំលែក៖