ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យស្រវឹងស្រា ជិះម៉ូតូបុកចំណាំងផ្លាត ហើយធ្លាក់ទឹកស្លាប់ ដល់ព្រឹកឡើង ទើបរកឃើញ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ យុវជនម្នាក់ទំនងជាស្រវឹងស្រា បានបើកម៉ូតូបុកចំណាំងផ្លាត ហើយរេចង្កូតធ្លាក់ទឹកទំនប់បណ្តាលឲ្យលង់ស្លាប់គ្មានអ្នកណាដឹង លុះព្រឹកឡើងទើបមានអ្នកអូសអួន ប្រទះឃើញបង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ចុះទៅត្រួតពិនិត្យ ។

ករណីនេះ កើតឡើងកាលពីវេលាម៉ោង១ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃចន្ទ ១២រោច ខែផល្គុន ឆ្នាំច សំរិទ្ធឹស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១ ខែមេសា ឆ្នាំ២០១៩ នៅផ្លូវក្រាលកៅស៊ូពីផ្សារស្លាបលែងទៅផ្សារព្រៃប៉ាក្រុង ចំណុចភូមិព្រៃដុប ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។

ប្រភពពីសមត្ថកុច្ចបានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូបើកបុកបង្គោលចំណាំងផ្លាត មានម៉ូតូ០១គ្រឿងម៉ាក Exciter ពណ៌ស គ្មានស្លាកលេខ គ្មានកញ្ចក់ បើកបរដោយឈ្មោះ ប៉ុក សុខេង ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិថ្មីខាងត្បូង ឃុំភារីមានជ័យ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បើកបរមកពីទិសខាងលិចឆ្ពោះទៅទិសខាងកើត លុះដល់ចំណុចផ្លូវកោងទំនប់អូក្បៀ បានជ្រុលទៅបុកជាមួយបង្គោលចំណាំងផ្លាត រួចធ្លាក់ទៅក្នុងទឹកទាំងម៉ូតូ និងមនុស្ស បណ្ដាលឲ្យស្លាប់ លុះដល់វេលាម៉ោង០៧:៣០នាទី ទើបមានប្រជាពលរដ្ឋអូសអួនប្រទះឃើញសាកសព និងម៉ូតូទើបរាយការណ៍ជូនសមត្ថកិច្ច ។

ប្រភពបន្តថា ក្រោយពីទទួលសេចក្តីរាយការណ៍ សមត្ថកុច្ចបានចុះទៅពិនិត្យកន្លែងកើតហេតុ និងបញ្ជាក់ថា ជរងគ្រោះពិតជាបើកម៉ូតូបុកចំណាំងផ្លាតហើយរេចង្កូតធ្លាក់ទឹកលង់ស្លាប់ប្រាកដមែន ។

ចំណែកនៅស្រុកភ្នំស្រួច មានករណីគ្រោះថ្នាក់រថយន្តបើកបុកក្មេងស្រីរយ់ឆ្លងផ្លូវបណ្តាលឲ្យស្លាប់មួយរំពេច។

ករណីនេះ កើតឡើងនៅថ្ងៃ អាទិត្យ ១១រោច ខែផល្គុន ឆ្នាំ ច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង15និង 46នាទី លើផ្លូវក្រាលកៅស៊ូចំណុចភូមិក្បាលទឹកក្រោម ឃុំជាំសង្កែ ស្រុកភ្នំស្រួច ។

រថយន្ត បង្កម៉ាកហ៊ីយ៉ន់ដាយ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ3A 2951 អ្នក បើកបរ មិនស្គាល់ ឈ្មោះ បើកបរ ពីទិសខាងលិចទៅទិសខាងកើត មកដល់ចំណុចខាងលើ បុកក្មេងឆ្លងផ្លូវ ពីទិសខាងជើង ទៅទិសខាងត្បូង ឈ្មោះ ផេង កញ្ញា ភេទ ស្រី អាយុ 5ឆ្នាំ រស់នៅ់ភូមិក្បាលទឹកក្រោម ឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្ត កំពង់ស្ពឺ បណ្តាលឲ្យក្មេងឆ្លងផ្លូវ ស្លាប់នៅកន្លែងកើតហេតុ សពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃ ណី រថយន្ត ខូចខាតស្រាល ចំពោះ អ្នកបើកបរ រថយន្តពេកបុករួច បានចុះរត់គេចខ្លួនបាត់ ។

វត្ថុតាងបានយកមករក្សាទុកនៅអធិការដ្ធាននគរបាលស្រុកភ្នំស្រួច ដើម្បី ចាត់ការតាមនីតិវិធី ៕ សេនាស័ក្តិ


ចែករំលែក៖