ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យ​ឆ្លង​ចរន្តអគ្គិសនី​ បង្កជាអគ្គិភ័យឆាបឆេះ​រថយន្ត​ មួយគ្រឿង​ ស្ថិតនៅសង្កាត់ស្រះចក​ ខណ្ឌដូនពេញ​

ចែករំលែក៖

ភ្នំពេញ​៖ រថយន្ដ​មួយគ្រឿង​ បានរងការឆាបឆេះផ្នែកខាងមុខយ៉ាងដំណំ​ ខណៈ​ដែល​ម្ចាស់​កំពុង​បើកបរ​នៅតាមផ្លូវសុខៗ​ បង្កការ​ភ្ញាក់ផ្អើល​ដល់ប្រជាពលរដ្ឋរាយការណ៍មកសមត្ថកិច្ចពន្លត់អគ្គិភ័យ​ ចេញ​ជួយអន្តរគមន៍ទាន់ពេលវេលា។ 

ហេតុ​ការណ៍​ខាងលេីនេះ​ បានកេីតឡេីង​នៅវេលា​ម៉ោង ៤រសៀល​ថ្ងៃទី២៤​ ខែមករា​ ឆ្នាំ២០២២នេះ​ ស្ថិតនៅសង្កាត់ស្រះចក​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​ ។ 

យោងតាម​ប្រភព​ព័ត៌មាន​ពី​ការិយាល័យ​នគរបាល​ពន្លត់​អគ្គីភ័យ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានឱ្យដឹងថា​ បន្ទាប់​ពី​មានករណីអគ្គិភ័យកំពុងឆាបឆេះ​រថយន្ត​មួយគ្រឿង​ ដែលស្ថិតនៅសង្កាត់ស្រះចក​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​ ភ្លាមនោះ កម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានចេញរថយន្តពន្លត់អគ្គិភ័យទៅជួយអន្តរាគមន៍​ផងដែរ​។

ក្រោយ​កេីត​ហេតុ​រថយន្ដ​រងគ្រោះ​ បានរងការខូចខាតយ៉ាងដំណំ​នៃផ្នែក​ខាងមុខ​ ។ ចំពោះ​ករណី​នេះដែរ​ មូលហេតុ​ដោយ​សារ​ឆ្លងចរន្តអគ្គិសនី​បង្កឡើង​ជាអគ្គិភ័យឆាបឆេះតែម្តង៕

ដោយ​៖សហការី​


ចែករំលែក៖