ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យ​ដឹង​មុន​ អ្នកលេងរត់គេចខ្លួនអស់​ ករណី​បង្ក្រាប​ ទីតាំង​ល្បែង​ស៊ីសង​ជល់មាន់

ចែករំលែក៖

ខេត្តកំពង់ចាម​ ៖​ ទីតាំង​សង្វៀន​បញ្ជល់មាន់ស៊ីសង​ នៅចំណុចព្រៃឬស្សី ស្ថិតក្នុងភូមិបឹងបាសាក់ សង្កាត់សំបួរមាស ក្រុងកំពង់​ចាម ខេត្តកំពង់ចាម ត្រូវបានកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំបួរមាសសហការជាមួយកំលាំងអធិការដ្ឋាននគរបាលក្រុងកំពង់ចាម ចុះបង្រ្កាប​ និងដកហូតតែវត្ថុតាងមួយចំនួន​ ចំណែក​អ្នកញៀននឹងល្បែង​រត់គេចខ្លួនអស់​ ។

សមត្ថកិច្ច​បានអោយដឹងថា​ ការចុះបង្ក្រាបទី​តាំងល្បែង​ស៊ីសងខាងលើ​ ធ្វើ​ឡើង​កាល​ពី​វេលាព្រឹកម៉ោង​៩និង​៣០នាទី​ ថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០១៨ ។

ជាលទ្ធផល​សមត្ថកិច្ច​ដក​ហូតវត្ថុតាងរួមមាន ៖​ ១.ម៉ូតូចំនួន​២គ្រឿង -ម៉ាកហ្សូម័រអ៊ិច ពណ៌ស+ខ្មៅ ស្លាក់លេខ បាត់ដំបង 1T4452 លេខតួលេខ+ម៉ាស៊ីន 0018808​ ,​ម៉ាកស្មាស់ ពណ៌ខ្មៅគ្មានស្លាកលេខ លេខតួ0100453 លេខ​ ម៉ាស៊ីន245630045 ,ប្រដាប់ដាក់ខ្នាយមាន់ចំនួន៧​ ,​ថ្មសំលាងខ្នាយចំនួន០៤​ ,ថ្នាំមាន់ចំនួន៣ កំប៉ុងតូច ។​ដោយ​ ឡែក​អ្នកលេងបានរត់គេចខ្លួនបាត់អស់។

បច្ចុប្បន្ន​ វត្ថុតាងខាងលើយកមករក្សាទុកនៅអធិការដ្ឋាន​នគរបាលក្រុងកំពង់ចាម​ ៕​ វណ្ណៈ


ចែករំលែក៖