ព័ត៌មានទាន់ហេតុការណ៍៖

សណ្ឋាគារផ្កាយ៥ Mandarin Orientalនៅទីក្រុងឡុងរងគ្រោះអគ្គិភ័យ

ចែករំលែក៖

សារព័ត៌មានស៊ីនហួ បានផ្សាយថា គ្រោះអគ្គិភ័យ បានឆាបឆេះសណ្ឋាគារលំដាប់ផ្កាយប្រាំនៅទីក្រុងឡុង ប្រទេសអង់គ្លេសបង្កភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ រថយន្ត ពន្លត់អគ្គិភ័យចំនួន ២០គ្រឿង និងភ្នាក់ងារពន្លត់អគ្គិភ័យប្រមាណ ១២០នាក់ កំពុង ព្យាយាមគ្រប់គ្រងអណ្តាតភ្លើងដ៏សន្ធោ សន្ធៅនោះ ។

គ្រោះអគ្គិភ័យកើតឡើង នៅសណ្ឋាគារ ឈ្មោះMandarin Oriental ក្នុងសង្កាត់ ណៃប្រៃដ៍ (Knightbride) នៃទីក្រុងឡុង ចក្រភពអង់គ្លេស ។ តាមសាក្សីជាច្រើន នាក់ បានប្រាប់ថាផ្សែងខ្មៅយ៉ាងធំសម្បើម បានហុយចេញមកពីសណ្ឋាគារប្រណីតលំដាប់ផ្កាយ៥នេះ អាចត្រូវមើលឃើញ បាននៅទូទាំងភាគកណ្តាលទីក្រុងឡុង ខណៈកម្ទេចកម្ទីផេះ កំពុងធ្លាក់នៅគ្រប់ ទីកន្លែង។ យ៉ាងណាមិញស្របពេលដែលក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ កំពុងបន្តព្យាយាមគ្រប់គ្រងគ្រោះអគ្គិភ័យនេះ វាពុំ ទាន់ច្បាស់នៅឡើយទេថា មានមនុស្សរង គ្រោះដែរ ឬអត់ ខណៈសណ្ឋាគារកម្ពស់ ១២ជាន់នេះ ត្រូវបានក្រុមសង្គ្រោះជម្លៀសមនុស្សចេញជាបន្ទាន់។

ដោយឡែក ប៉ូលិសពុំទាន់អាចកំណត់ មូលហេតុ ដែលនៅពីក្រោយគ្រោះអគ្គិ ភ័យនេះនៅឡើយទេ ហើយពួកគេក៏មិន ទាន់ដឹងថា មានមនុស្សជាប់ខ្លួននៅក្នុង សណ្ឋាគារ ឬក៏អត់ដែរ។ គួររំលឹកថា គ្រោះ អគ្គិភ័យខាងលើនេះ បានកើតឡើងនៅចំ ខែគម្រប់មួយឆ្នាំ នៃសោកនាដកម្មឆេះ អគារស្នាក់នៅ Grenfell Tower ដ៏កក្រើក ដែលបានផ្តាច់យកជីវិតមនុស្ស ៧២នាក់ នៅក្នុងទីក្រុងឡុង៕ ម៉ែវ សាធី

 

 


ចែករំលែក៖