ព័ត៌មានទាន់ហេតុការណ៍៖

សន វិជ្ជបុត្រនាំតារា១ក្រុមទៅថែមអំណោយពលរដ្ឋក្រីក្រនៅស្រុកបាភ្នំ

ចែករំលែក៖

ខេត្តព្រៃវែង៖ តារាចម្រៀង ក្នុងផលិតកម្មM លោកសន វិជ្ជបុត្របានដឹកនាំតារា១ក្រុម យកអំណោយទៅចែកប្រជាពលរដ្ឋក្រីក្រជាច្រើនគ្រួសារនៅស្រុកបាភ្នំ ក្រោមវត្តមានព្រះចៅអធិការវត្តពុទ្ធបរិស័ទចំណុះជើងវត្តជាច្រើនអ្នកនាក់ ។

កម្មវិធីនេះធ្វើឡើងនៅថ្ងៃទី២០ខែសីហា ឆ្នាំ២០១៧នេះ តារាៗ ដែលបានទៅចូលរួមចែកអំណោយជាមួយលោកមានកញ្ញាអេណាតារាច្រៀងលោកគន់រៀមរតនៈជាដើម ដែលធ្វើឡើងនៅវត្តវត្តធម្មសំមិត្តារាមស្ថិតភូមិព្រៃផ្ចិតឃុំធាយស្រុកបាភ្នំខេត្តព្រៃវែង ។ ប្រជាជនក្រីក្រ ចំនួន២៥គ្រួសារជាប្រជាជនក្រីក្រគ្មានទីពឹង ដែលពួកគាត់ខ្លះត្រូវឪពុករត់ចោលម្ដាយម្តាយរត់កូនជីដូនប្រឹងរស់ដើម្បីចិញ្ចឹមចៅជាដើម ។

ប្រជាជនក្រីក្រ ចំនួន២៥គ្រួសារជាប្រជាជនក្រីក្រ ដែលត្រូវបានរៀបចំឈ្មោះជាស្រេចនោះទទួលបាន១គ្រួសាមានមី១កេះទឹកស្រី១យូទឹកស៊ីអ៊ីវ១យូត្រីខ១យូអង្គរ១បេថវិកាមួយចំនួន ។ ចំណែកប្រជាពលរដ្ឋក្មេងៗក៏ដូចជាលោកតាលោកយាយ ដែលបានអញ្ជើញមកវត្តជាង១០០នាក់ក៏ទទួលបានដូចគ្នាមានមានខោអាវទឹកសម្រង់ភេសជ្ជៈនិងថវិកាមួយចំនួន ។

នេះមិនមែនជាលើកទី១ឡើយរបស់តារាចម្រៀងខាងលើ ដែលបានធ្វើអំពើសប្បុរសធម៌នេះ កន្លងទៅលោកសន វិជ្ជបុត្រធ្លាប់បានបុកអណ្ដូងនិងធ្វើផ្ទះជូនជនក្រីក្រជាច្រើនលើកមកហើយ ។ ជាមួយគ្នានោះដែរ លោកតែងតែជួយដល់ជាអ្នកសិល្បៈដូចជាដូចជាស្វែងមូលនិធិជួយដល់អ្នកនាងស្វែងសុជាតាតារាចម្រៀងរិនសាវ៉េតនិងចែកអំណោយដល់តារាចម្រៀងជនពិការច្រៀងតាមផ្លូវជាដើម ។

លោកសន វិជ្ជបុត្របានប្រាប់ថា អំណោយទាំងនោះគឺលោកបានទទួលបានពីសប្បុរសជនទាំងក្នុងស្រុកនិងក្រៅស្រុកមានលោកគីមវុទ្ធីនឹងលោកឡេងផល្លារស់នៅសហរដ្ឋអាមេរិកនិងម្ដាយធម៌ជាអាជីវករលក់ខោអាវនៅផ្សារអូឡាំពិក ។ និយាយដោយមិនលាក់លៀមប្រាក់ ដែលខ្លួនបានយកទៅជួយដល់អ្នកសិល្បៈក៏ដូចជាជនក្រីក្រផ្សេងទៀតលោកសន វិជ្ជបុត្រប្រាប់ថា មិនមែនជាប្រាក់របស់លោកទាំងអស់ឡើយ ភាគច្រើនបានមកពីសប្បុរសជនខ្មែរនៅក្រៅប្រទេសនិងសប្បុរសជនក្នុងស្រុក ។ ជាមួយកិច្ចការសប្បុរសធម៌នេះលោកបានប្ដេជ្ញាថា នៅតែបន្តសកម្មភាពនេះជារៀងរហូតហើយលោកមិនសូមសន្យាចំពោះសប្បុរសជនថា មិនកេងចំណេញលើការងារមួយនេះឡើយ៕ វឌ្ឍនា


ចែករំលែក៖