ព័ត៌មានទាន់ហេតុការណ៍៖

សប្បាយ​ក្លាយជា​ទុក្ខ​ ដោយសារធុងបាសចាស់ពេក

ចែករំលែក៖

ខេត្ត​ព្រះសីហនុ៖ ប្រពភព័ត៌មានបានឲ្យដឹងថាៈ​ មាន​បុរស​ម្នាក់​ ត្រូវបានចរន្ទភ្លើង​ឆក់​ស្លាប់​ភ្លាម​ៗ​ នៅផ្ទះ​របស់​គាត់​ ក្នុង​កម្មវិធី​ជួប​ជុំ​គ្នា​ផឹកស៊ី​សប្បាយ​ៗ​ គាត់​បាន​យក​ធុង​បាស​ មក​តភ្លើង​ចាក់​កំដរ​ ដើម្បី​ញាំង​ឲ្យ​កម្មវិធី​ជួប​ជុំ​គ្នា​នេះ កាន់តែ​រីក​រាយ​បន្ថែម​ទៀត ​។ ប៉ុន្តែ​ជា​អកុសល​ ស្រាប់តែ​ត្រូវចរន្តភ្លើងឆក់​ ដួល​ផ្ងា​រក្រោយ​ស្លាប់​តែម្តង​​។

ហេតុ​ការណ៍នេះ​កើត​ឡើង​នៅម៉ោង១៩:៣០នាទី ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៨​ ស្ថិតក្នុងភូមិ ថ្មី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ​។

ប្រភពដដែលបានបន្តថា ជនរងគ្រោះឈ្មោះ ស៊ំ សុភា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ​កសិករ ​។

សមត្ថកិច្ច​នគរបាលបាន​បញ្ជាក់​ថា៖ មូលហេតុតខ្សែភ្លើងខុសបច្ចេកទេស ដើម្បី​ចាក់​ធុង​បាស​ច្រៀងកម្សាន្ត ស្រាប់តែ​ឆក់​ខ្សែ​ភ្លើង​ រួចដាច់ផ្ងារធ្លាក់ពីលើគ្រែ​ ត្រូវប៉ះនឹង​ស័ង្កសី​ មុត​រយៈខ្នងបន្ថែមទៀត​។

ក្រោយពីផ្នែកជំនាញ​បានពិនិត្យធ្វើកោសល្យវិច័យ សន្និដ្ឋានបានថា ជនរងគ្រោះដែលស្លាប់នេះ គឺបណ្តាលមកពីឆក់ខ្សែភ្លើងស្លាប់ដោយខ្លួនឯងពិតប្រាកដមែន។

បច្ចុប្បន្នផ្នែកជំនាញបានប្រគល់សពទៅឲ្យក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ៕ ឆ្លាម សមុទ្រ


ចែករំលែក៖