ព័ត៌មានទាន់ហេតុការណ៍៖

សភាអាមេរិកស្នើចំណាយសម្រាប់ការពារជាតិ ច្រើនជាងលោកត្រាំស្នើទៅទៀត ជិត៧០០ពាន់លានដុល្លារ

ចែករំលែក៖

ក្រុមអ្នកឯកទេសពីយុទ្ធសាស្ត្រយោធាបង្ហាញក្តីបារម្ភយ៉ាងខ្លាំងពីគម្រោងចំណាយប្រាក់ យ៉ាងច្រើន លើសលប់របស់អាមេរិកទៅលើវិស័យយោធាជាសញ្ញាមួយបង្ហាញឲ្យឃើញថា អាមេរិកអាចនឹងមានសង្គ្រាមថ្មីមួយទៀតលើពិភពលោក ។

មូលនិធីសម្រាប់ការពារជាតិរបស់អាមេរិកនៅក្នុងឆ្នាំនេះ គឺមានច្រើនជាងអ្វីដែលប្រធានាធិបតីត្រាំ បានស្នើ ទៅទៀតដោយសារតែអាមេរិកនៅមានសង្គ្រាមក្រៅប្រទេសជាច្រើនទៀត។

គណៈកម្មធិការយោធារបស់សភាអាមេរិកបានលើកឡើងនៅសំណើមូលនិធីការពារជាតិឆ្នាំ២០១៨ (ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៧) គឺមានរហូតដល់ទៅ៦៩៦,៦ពាន់លានដុល្លារ គឺច្រើនជាង២៨,៥ពាន់លានដុល្លារ ដែលលោកត្រាំ បានស្នើ ។ តាមគម្រោងនៅថ្ងៃទី២៨ ខែមិថុនា តំណាងរាស្ត្ររបស់គណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ នឹងពិភាក្សាលើគម្រោងចំណាយសម្រាប់ការពារជាតិខាងលើ។

មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាននាថ្ងៃទី២៦ ខែមិថុនា តំណារាស្ត្រអាមេរិក លោក Mac Thornberry និងជាប្រធាន គណៈកម្មធិការការពារជាតិ របស់សភាពអាមេរិក បានបញ្ជាក់ថា វាជាការចាំបាច់សម្រាប់បង្កើនប្រាក់ចំណាយការពារជាតិ ដោយអាមេរិក ត្រូវចូលរួមនៅក្នុងសង្គ្រាម ជាបន្តបន្ទាប់រយៈពេល១៥ឆ្នាំមកហើយ គឺចាប់តាំងពីការវាយប្រហារ អាហ្វហ្គានីស្ថាន ក្រោយការវាយប្រហារ ១១ ខែកញ្ញា ឆ្នាំ២០០១។

ក្នុងចំណោមប្រាក់ចំណាយសម្រាប់ការពារជាតិ ក្នុងនោះមាន ៧៥ពាន់លានដុល្លារសម្រាប់ការវាយប្រហារដោយចៃដន្យរបស់អាមេរិកនៅក្រៅប្រទេស។ ក្រៅពីនេះអាមេរិកនិងបង្កើន ការទិញអាវុធសម្រាប់កម្លាំងទាហានទាំង៣ ផ្នែក ជើងទឹក ជើង គោក និងជើងអាកាស។ ក្រៅពីនេះក៏បានបន្ថែមទាហាន១៧.០០០នាក់ទៀតសម្រាប់បង្កើនកម្លាមងឲ្យកាន់តែខ្លាំងជាងមុន។

ក្រុមអ្នកឯកទេសវិភាគបាន បញ្ចាក់ថា ការបង្កើនចំណាយ លើសពីខ្ទងចំណាយ របស់ប្រធានាធិបតីត្រាំ ជាសកម្មភាពបង្ហាញឲ្យឃើញថា អាមេរិក ពិតជាបានត្រៀមលក្ខណ ធ្វើសង្គ្រាមថ្មីនៅលើពិភពលោក។ តើប្រទេសណាដែលជាគោលដៅ ធ្វើឲ្យអាមេរិកត្រូវបង្កើនការចំណាយ ? គឺគ្មានប្រទេសណាក្រៅពីកូរ៉េខាងជើង នោះឡើយ ដូចអ្វីដេលប្រធានាធិតីអាមេរិកបានប្រកាសនៅថ្ងៃទី២៦ខែមិថុនាឆ្នាំ២០១៧នេះថា នឹង បញ្ចប់ការគំរាមកំហែង បរមាណូពីកូរ៉េខាងជើង ។ ដើម្បីបញ្ចប់បាន មានតែវិធីសាស្ត្រតែមួយគត់ គឺវាយប្រហារដោយយោធា៕


ចែករំលែក៖