ព័ត៌មានទាន់ហេតុការណ៍៖

សមត្តកិច្ចនគរបាលខណ្ឌ៧មករាបង្ក្រាបបានជនសង្ស័យ២នាក់ និងដកហូតបានក្រាមសថ្លាមួយកញ្ចប់តូច

ចែករំលែក៖

ភ្នំពេញ:ករណីបង្ក្រាបនេះកើតឡើងកាលពីវេលាម៉ោង៥និង២០នាទីល្ងាច ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ នៅចំនុចបណ្តោយផ្លូវលេខ១២៨ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

ទី1 ឈ្មោះ អេង ចាន់ណូ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅមិនពិតប្រាកដ មុខរបរគ្មាន ។

ទី2ឈ្មោះ ណា គឹមហុង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅមិនពិតប្រាកដ មុខរបរគ្មាន ។

បើតាមប្រភពព័ត៌មានពីលោក អ៊ុយ ភារ៉ា មន្ត្រីនគរបាលខណ្ឌ៧មករាបានឲ្យដឹងថា មុនចុះប្រតិបត្តការលោកបានដើរល្បាតនៅក្នុងមូលដ្ឋាន ក៏ប្រទះឃើញជនសង្ស័យ២នាក់ ជិះម៉ូតូហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CT.1136 តាមបណ្តោយផ្លូវ១២៨ ពីកើតមកលិច លុះដល់ចំណុចមុខហាងនំបុ័ងបាយ័ន្ត សង្កាត់មនោរម្យ ក៏បានកាក់ត្រួតពិនិត្យឃើញម្សៅក្រាមសថ្លាមួយកញ្ចប់តូច ហើយក៏បានឃាត់ខ្លួនជនសង្ស័យទាំង២នាក់ រួមទាំងវត្ថុតាងមកកាន់អធិការដ្ឋាននគរបាលខណ្ឌ៧មករាចាត់ការតាមច្បាប់ ៕ ស រស្មី

image4 image1 image2 image3


ចែករំលែក៖