ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចខណ្ឌសែនសុខឃាត់ជនសង្ស័២នាក់ និងថ្នាំញៀន១កញ្ចប់

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យ២នាក់រួមនិងថ្នាំញៀនចំនួន១កញ្ចប់តូចត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌសែនសុខឃាត់ខ្លួន បន្ទាប់ពីត្រួតពិនិត្យរកឃើញថ្នាំញៀនជាប់ខ្លួន ។

ការឃាត់ខ្លួននេះកាលពីវេលាម៉ោង ២១២១និង០០ទីយប់ថ្ងៃទី២៩ ខែសីហា ឆ្នាំ ២០១៦ ត្រង់ចំនុចស្តុបណតប្រ៊ីជ ផ្លូវ២០០៤ ភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
ជនសង្ស័យទី១មានឈ្មោះ ជា វើក ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់ភូមិក្រាំងតារដ្ឋ ឃុំភ្នោយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺនិងទី២មានឈ្មោះ ឃិន សុីថាន់ ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅជាមួយគ្នា។

តាមប្រភពពីសមត្ថកិច្ចបានអោយដឹងថាមុនពេលកើតហេតុកម្លាំងខាងលើកំពុងតែធ្វើការល្បាតទប់ស្កាត់បទល្មើសក្នុងមូលដ្ឋានរបស់ខ្លួក៍បានប្រទះឃើញម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមគ្មានស្លាកលេខមានការសង្ស័យហើយបានឃាត់សួរនាំនិងឆែកឆេរហើយបានរកឃើញថ្នាំញៀនចំនួន១កញ្ចប់នៅក្នុងខ្លួនជនទាំងពីរនោះហើយក្រោយមកក៍បានធ្វើការនាំខ្លួនយកមកប៉ុស្ដិ៍នគរបាលរដ្ឋាបាលទឹកថ្លាដើម្បីធ្វើការសួរនាំ។

ក្រោយពីធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលទឹកថ្លារួចសមត្ថកិច្ចបានបញ្ជួនអ្នកទាំង២រួមទាំងវត្ថុតាងទៅកាន់អធិការដ្ឋានខណ្ឌសែនសុខចាត់ការតាមនីតិវិធី៕ តុង សីហា

2

1

3
សូមអានបន្ត ៖ រថយន្តកូរូឡាបើកបុករះម៉ូតូ២គ្រឿងបណ្តាលឲ្យក្មេងតូចៗ៣នាក់របួសធ្ងន់ស្រាល


ចែករំលែក៖