ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចខណ្ឌ៧មករាឃាត់ខ្លូនជនសង្ស័យ៤នាក់រូមនឹងថ្នាំញៀន២កញ្ចប់តូច

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យចំនួន៤នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌ៧មករាឃាត់ខ្លួន ក្រោយពីឆែកឆេររកឃើញថ្នាំញៀនចំនួនពីរកញ្ចប់តូច។

ការឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង០១និង៣៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃពុធ ១០រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃ ទី១៣ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុជិតស្តុបវត្តមហាមន្ត្រី តាមបណ្ដោយផ្លូវលេខ១៦៣ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

សមត្ថកិច្ចបានអោយដឹងថា ដោយកម្លាំងកំពុងតែធ្វើការជិះល្បាតដើម្បីការពារសុវត្តិភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានក៏ប្រទះឃើញជនសង្ស័យមួយក្រុមកំពុងប្រមូលផ្ដុំគ្នាដោយមានការសង្ស័យ ក៏ធ្វើការឆែកឆេរទើបរកឃើញថ្នាំញៀនចំនួនពីរកញ្ចប់តូច ដែលជនសង្ស័យបោះចោលនៅក្បែរខ្លួន។

ក្រោយពីឆែករកឃើញថ្នាំញៀន សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យទាំង៤នាក់យកទៅសួរនាំ និងកសាងសុំណុំរឿងចាត់ការតាមនីតិវិធី៕ ស រស្មី

 


ចែករំលែក៖