ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចខេត្តប៉ៃលិនឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធគ្រឿងញៀន២នាក់

ចែករំលែក៖

ខេត្តប៉ៃលិន៖ មនុស្សប្រុសស្រី២នាក់ត្រូវបានសមត្ថកិច្ចចុះបង្ក្រាប ឃាត់ខ្លួនជនសង្ស័យដែលកំពុងតែជួញដូរ និងប្រើប្រាស់គ្រឿងញៀន កាលពីវេលាម៉ោង ២១និង១៥នាទី ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ជនសង្ស័យ ឈ្មោះសែម ស្រីនិច ភេទស្រី អាយុ ៣០ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ ស្នាក់នៅផ្ទះជួលនៅផ្សារលើ ភូមិផ្សារព្រំក្បូង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន និងឈ្មោះវ៉ាត ដារ៉ា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរជួញដូរគ្រឿងញៀន រស់នៅភូមិអូរប្រើស សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។ ជាមួយនេះ សមត្ថកិច្ចចាប់យកវត្ថុតាង ម៉ាទឹកកកice ចំនួន ០២កញ្ចប់តូច ស្មើនិង៣,៣៥ ក្រាម និងសំភារះសំរាប់ជក់ផងដែរ ៕ ស សារ៉េត


ចែករំលែក៖