ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនក្រុមចោរលួចទូកនិងអ្នកទិញផលចោរកម្មនៅផ្សារឆ្នាំង

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យចំនួន២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីបានស្រាវជ្រាវ រកឃើញថា ម្នាក់បានដើរលួចទូករបស់អ្នកស្រុក និង ម្នាក់ទៀតជាអ្នកទិញទូក ។ ហេតុការណ៍នេះ បានកើតឡើងកាលពីល្ងាចថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចភូមិចុងកៅ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួននេះ ១.ឈ្មោះផាត់ ឧត្តម ហៅថា ភេទប្រុស កំពង់ឆ្នាំង អាយុ២៣ឆ្នាំ ស្នាក់នៅផ្ទះបណ្តែតទឹក ស្ថិតក្នុងភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង និង ម្នាក់ទៀត មានឈ្មោះ ឈ្មោះហួ ធូ ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅក្នុងភូមិកោះធំ ឃុំព្រៃគ្រី ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចបានឲ្យដឹង កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៧ ម្ចាស់កាណូតបាឡាស្មាច់ បានទុកនៅកាណូតរបស់ខ្លួននៅច្រាំងទន្លេផ្សារថ្មី នៅចុងកោះ ។ ក្រោយពីបាត់ភ្លាមៗរូបគាត់បាននាំគ្នាដើររកដែរតែរកអត់ឃើញ ។ លុះដល់ល្ងាចថ្ងៃទី១១ ខែវិច្ឆិកា ក៏ប្រទះឃើញកាណូតរបស់ខ្លួននៅនឹងឈ្មោះហូ ធូ ដែលជាអ្នកទិញកាណូត រួចបានប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ ។

ក្រោយពីសាកសួរ សមត្ថកិច្ចបានបានឈានទៅឃាត់ខ្លួនឈ្មោះ ផាត់ ឧត្តមម្នាក់ទៀត ដែលជាអ្នកដើរលួចទូក កាណូត គ្រប់ទីកន្លែងតាមដងទន្លេ ។

តាមចម្លើយសារភាពរបស់ជនសង្ស័យ បានប្រាប់ថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចទូក កាណូតរបស់ប្រជាពលរដ្ឋពិតប្រាកដមែន គឺលួចនៅតាមដងទន្លេ ពេលដែលប្រជាពលរដ្ឋទុកទូក កាណូតចោល កន្លងមកធ្លាប់លួចនៅមុខវត្តយាយទេព នៅកោះធំ ស្រុកជលគរី ។

នៅពេលនេះសមត្ថកិច្ចបានកសាង សំណុំរឿងបញ្ជូនជនសង្ស័យទាំងពីរនាក់ទៅតុលារការដើម្បីចាត់ការបន្តទៅតាមនីតិវិធី ៕ ចន្ថា


ចែករំលែក៖