ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងករណីហិង្សា

ចែករំលែក៖

ខេត្តស្វាយរៀងៈ សមត្ថកិច្ចនគរបាលស្រុកស្វាយជ្រំបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ តាមពាក្យបណ្ដឹងរបស់ជនរងគ្រោះថា បានប្រើហិង្សាវាយរូបខ្លួនបណ្ដាលអោយរងរបួស ។

ការឃាត់ខ្លួននេះ បានធ្វើឡើងម៉ោង៨ព្រឹក ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតក្នុងភូមព្រៃញ៉យ ឃុំក្រោលគោ ស្រុកស្វាយជ្រំ។

សមត្ថកិច្ចនគរបាលបន្តថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ចេង ទៀង ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រៃញ៉យ ឃុំក្រោលគោ ស្រុកស្វាយជ្រំ ត្រូវជាក្មួយថ្លៃជនរងគ្រោះ ។

ចំណែកអ្នករងគ្រោះដែលបានដាក់ពាក្យបណ្ដឹងមានឈ្មោះ ម៉ៅ ចិន ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរកសិករ មានទីលំនៅក្នុងភូមិ ឃុំជាមួយគ្នា។

ក្រោយពីទទួលពាក្យបណ្ដឹង សមត្ថកិច្ចក៏បានហៅជនសង្ស័យមកសាកសួរពាក់ពន្ធ័នឹងករណីហិង្សា និងធ្វើតេស្តទឹកនោម ស្រាប់តែមានសារធាតុញៀនក្នុងខ្លួនបន្ថែមទៀត។

ជនសង្ស័យនិយាយនៅមុខសមត្ថកិច្ចថា ខ្លួនបានទិញថ្នាំញៀនពីឈ្មោះអិុច ពិសី ហៅសេះ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ នៅភូមិធ្លក ឃំុក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានចំនួន៣លើក លើកទី១ និងលើកទី២នៅក្នុងខែមករា ឆ្នាំ២០១៧ ក្នុងមួយកញ្ចប់តំលៃ១០ដុល្លារ យកមកជក់ជាមួយឈ្មោះ គល់ ណាត ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិព្រៃញ៉យ ឃំុក្រោលគោ ស្រុកស្វាយជ្រំ លើកទី៣បានទិញថ្នាំញៀនពីឈ្មោះអិុច ពិសី មួយកញ្ចប់តំលៃ១០ដុល្លារហើយយកមកប្រើជាមួយឈ្មោះ គល់ ណាត ដដែលនៅចំណុចភ្លឺប្រទ្បាយ ឋិតនៅភូមិព្រៃខ្លា ឃំុក្រោលគោ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងមកតុលាការកាត់ទោសតាមច្បាប់ ៕ យឹម សុថាន

ae


ចែករំលែក៖