ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធនឹងគ្រឿញៀន

ចែករំលែក៖

ខេត្តសៀមរាប៖ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ ការិយាល័យប្រឆាំងគ្រឿងញៀន បានចូលរួមសហការជាមួយកំលាំង ការិយាល័យការពារ និងអន្តរាគមន៍បានចុះបង្ក្រាបករណី រក្សាទុក និងជួញដូរនូវសារធាតុញៀនដោយខុសច្បាប់ នៅចំណុចភូមិមណ្ឌល១ សង្កាត់ ស្វាយដង្គំ ក្រុង ខេត្តសៀមរាប ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ ។

ជនសង្ស័យ ឈ្មោះ ស៊ុន រស្មី ហៅស្រួយ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរគ្មានទីលំនៅ ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុង ខេត្តសៀមរាប (រក្សាទុក និងជួញដូរ) (មានសារធាតុញៀនក្នុងខ្លួន) និងដកហូត: ម្សៅមេតំហ្វេតាមីនប្រភេទទឹកកកចំនួន០៤កញ្ចប់ ទំងន់០,៦ក្រាម ថ្លឹងទាំងសំបក ទូរស័ព្ទដៃចំនួន០១គ្រឿង ។

ក្រោយពេលឃាត់ខ្លួនបានបញ្ជូនមកការិយាល័យប្រឆាំងគ្រឿងញៀនដើម្បីសួរនាំ ធ្វើកំណត់ហេតុ រួចបញ្ចូន ទៅសាលាដំបូងខេត្តសៀមរាបនៅល្ងាច ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ ៕ ប៊ុន រិទ្ធី


ចែករំលែក៖