ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ជាមួយនឹងថ្នាំញៀនមួយកញ្ចាប់

ចែករំលែក៖

ខេត្តតាកែវ៖ ជនសង្ស័យដែលជាមុខសញ្ញាចែកចាយគ្រឿងញៀនម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ដែលហេតុការណ៍ឃាត់ខ្លួនេះធ្វើឡើងនៅថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០១៧ វេលាម៉ោង ២០និង៣០ នាទី នៅលើផ្លូវជាតិលេខ ៣ ចំណុចគីឡូម៉ែត្រលេខ ៦៣-៦៤ ស្ថិតក្នុងភូមិត្រពាំងវែង ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។

យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកសំរោង បានឲ្យដឹងាថា ជនសង្ស័យដែលជាមុខសញ្ញាចែកចាយគ្រឿងញៀនខាងលើមានឈ្មោះ កែវ ថា ភេទប្រុស អាយុ៣៥ ឆ្នាំ រស់នៅភូមិត្រពាំងកៀត ឃុំពោធិ៍អង្គ្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។

របាយការណ៍ដដែលបានបន្តទៀតថា នៅថ្ងៃខែខាងលើ សមត្ថកិច្ចស្រុកសំរោងបានដើរល្បាតនៅក្នុងភូមិសាស្ត្រខាងលើ ក៏បានជួបជាមួយ ជនសង្ស័យខាងលើ ក៏បានឃាត់ខ្លួនព្រមទាំងដកហូតវត្ថុតាងរួមមាន ម្ស៉ៅក្រាមសថ្លា មួយកញ្ចប់តូច និងម៉ូតូមួយគ្រឿង ។

បច្ចុប្បន្នកម្លាំងជំនាញនៃអធិការដ្ឋាន កំពុងកសាងសំណុំរឿងតាមច្បាប់៕ ភ្នំដា


ចែករំលែក៖