ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ពន្ធ័ករណីប្រើប្រាស់គ្រឿងញៀន

ចែករំលែក៖

ខេត្តស្វាយរៀង៖ នគរបាលក្រុងស្វាយរៀង សហការជាមួយកម្លាំងកងរាជអាវុធហត្ថក្រុង និងនគរបាលជំនាញខេត្តបានចុះបង្ក្រាបករណីប្រើប្រាស់ថ្នាំញៀន ឃាត់ខ្លួនបានយុវជនសង្ស័យ២នាក់ និងសម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ នៅភូមិមេភើ្លង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

សមត្ថកិច្ចនគរបាលខេត្តបានឲ្យដឹងថា ជនសង្ស័យឈ្មោះជួ ហេង ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិមេភើ្លង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង និងឈ្មោះ ភឺម ធារិទ្ធិ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិស្វាយរៀង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។

ប្រភពបន្តថា ក្រោយពីឃាត់ខ្លួនសមត្ថកិច្ចបានរឹបអូសវត្ថតាងរួមមានម៉ូតូ ចំនួន២គ្រឿង កាំបិតបុ័ងតោចំនួន២ និងសំភារះប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀតផងដែរ។

ប្រភពបន្តថា ដោយមានការសហការជាមួយកម្លាំងកងរាជអាវុធហត្ថក្រុង និងនគរបាលជំនាញខេត្តក្រុងទើបសមត្ថកិច្ចស្រាវជ្រាវ និងកំណត់មុខសញ្ញាទើបចុះបង្ក្រាបបានតែម្ដង។

បច្ចប្បន្នជនសង្សយ័ទាំង២នាក់ និងវត្ថុតាងត្រូវបានមកកម្លាំងនគរបាលការិយាលយ័ប្រឆាំងគ្រឿងខេត្តឃាត់ខ្លួនសាកសួរតាមច្បាប់៕ យឹម សុថាន


ចែករំលែក៖