ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ជាមួយនឹងថ្នាំញៀន៩កញ្ចប់

ចែករំលែក៖

ខេត្តតាកែវ ៖ ជនសង្ស័យម្នាក់ដែលជាមុខសញ្ញាចែកចាយគ្រឿងញៀនយ៉ាងសកម្ម ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង១១និង៤៥នាទី ស្ថិតចំណុចផ្ទះរបស់ជនសង្ស័យក្នុងភូមិដើមក្រាយ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។

យោងតាមរបាយការណ៍របស់អធិការដ្ឋាននគបាលស្រុកបាទី បានអោយដឹងថា បន្ទាប់ពីតាមដាន ប្រមូលព័ត៌មានបានគ្រប់គ្រាន់ និងតាមការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ ទើបនៅថ្ងៃខែខាងលើ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកបាទី ឃាត់ខ្លួនជនសង្ស័យ ដែលជាមុខសញ្ញាចែកចាយគ្រឿងញៀនយ៉ាងសកម្មបាន ១នាក់ឈ្នោះ សូ ម៉ៃឃ័រ ហៅពៅ ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិ-ឃុំខាងលើ ។

បន្ទាប់ពីឃាត់ខ្លួន សមត្ថកិច្ចបានដកហូតវត្ថុតាងតួមមាន ម្សៅក្រាមពណ៌សចំនួន៩កញ្ចប់ ទូរស័ព្ទ១គ្រឿង និងសម្ភារសម្រាប់វេចខ្ចប់ និងប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត ។

បច្ចុប្បន្ន ជនសង្ស័យខាងលើ សមត្ថកិច្ចកំពុងសាកសួរ ដើម្បីកសាងសំណុំរឿងតាមនីតិវីធី ៕ ភ្នំដា

 


ចែករំលែក៖