ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងករណីថ្នាំញៀន

ចែករំលែក៖

ខេត្តតាកែវ៖ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីប្រើប្រាស់ និងរក្សាទុកនៅសារធាតុញៀន កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង១១ និង៥០នាទី នៅចំណុចផ្លូវលំចូលភូមិព្រៃស្រោង ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ដែលឃាត់ខ្លួន ទី១.ឈ្មោះ សយ សំ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិអង្គបក្សី ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ (មុខសញ្ញាប្រើប្រាស់) និងទី២.ឈ្មោះ ភុន ដាវីត ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិ-ឃុំ ជាមួយគ្នា (មុខសញ្ញាប្រើប្រាស់) រីឯបក្ខពួកម្នាក់ទៀតមានឈ្មោះ ពៅ រស្មី ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្មា បានរត់គេចខ្លួនបាត់ពេលសមត្ថកិច្ចចុះបង្រ្កាប។

ក្រោយពេលឃាត់ខ្លួន សមត្ថកិច្ចបានដកហូតម៉ូតូ១រឿង, ថ្នាំញៀនប្រភេទម្សៅក្រាមពណ៌សថ្លា១កញ្ចប់តូច, កាបូបដៃ២, ប្រាក់រៀល ២.០០០រៀល និងអត្តសញ្ញាណបណ្ណ១សន្លឹកផង។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕ ភ្នំដា


ចែករំលែក៖