ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ជាមួយនឹងថ្នាំញៀនចំនួន១០កញ្ចប់

ចែករំលែក៖

ខេត្តតាកែវ ៖ ជនសង្ស័យ២នាក់ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន រួមជាមួយនឹងថ្នាំញៀនចំនួន១០កញ្ចប់ ដែលហេតុការណ៍ឃាត់ខ្លួននេះ ធ្វើឡើងកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង២១ និង២០នាទី នៅចំណុចផ្សារអង្គរការ ស្ថិតនៅភូមិព្រៃរំដួល ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ។

យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកត្រាំកក់ បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់នោះ ទី១ ឈ្មោះ អ៊ុង តែម ភេទប្រុស អាយុ១៧ឆ្នាំ (មុខសញ្ញាជួញដូរសារធាតុញៀន សកម្ម) រស់នៅភូមិព្រៃក្តី ឃុំ ត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ និងទី២ឈ្មោះ សយ បញ្ញាវ័ន្ត ភេទប្រុស អាយុ១៦ឆ្នាំ(មុខសញ្ញាជួញដូរសារធាតុញៀន សកម្ម)រស់នៅភូមិ ព្រៃរំដួល ឃុំត្រពាំងធំខាងត្បូង និងបក្សពួកម្នាក់ទៀតឈ្មោះ សួ ភេទប្រុសអាយុ២០ឆ្នាំ (មុខសញ្ញាជួញដូរសារធាតុញៀនសកម្ម)រស់នៅភូមិត្រពាំងកោះ ឃុំត្រពាំងធំខាងត្បូង រត់គេចខ្លួនបាត់ ។

ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានដកហូតវត្ថុតាង បានរួមមានៈ ម៉ូតូម៉ាកនិច ពណ៌ ស លាយ ខ្មៅពាក់ស្លាក លេខ ភ្នំពេញ 1DH-1320 ចំនួន ០១គ្រឿង ម៉្សៅក្រាម ពណ៌ ស ថ្លា ចំនួន ១០កញ្ចប់ (ធំ០១និងតូច០៩ )ទូរស័ព្វ ដៃចំនួន គ្រឿង សំ បកផៅវើ ប៊េង សំរាប់ទុកថ្នាំ ចំនួន០១ ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង សមត្ថកិច្ច បានកសាងសំណុំរឿងតាមនីតិវិធី និងកំពុងតាមចាប់ខ្លួនជនសង្ស័យដែលរត់គេចខ្លួនមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕ ភ្នំដា


ចែករំលែក៖