ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៣នាក់ ពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ

ចែករំលែក៖

ភ្នំពេញ៖ នគរបាលប៉ុស្តិ៍រដ្ឋបាលអូរបែកក្អម សហការជាមួយនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ០១ និង២០នាទី នៅសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ។

សមត្ថកិច្ចបានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ ខាងលើបន្ទាប់ពីទទួលបណ្តឹងពីប្រជាពលរដ្ឋរងគ្រោះទើបនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ១៤និង ៣០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម បានសហការ ជាមួយនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដឹកនាំដោយលោក កែវ សុធា ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញចុះដល់ទីតាំងផ្ទះលេខ៣៤០ ផ្លូវលំ ក្រុមទី៦ ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ ខាងលើតែម្តង ។

ជនសង្ស័យទាំង៣នាក់ នោះទី ១-ឈ្មោះ មាស វ៉ាន់រ័ត្ន ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបររត់ម៉ូតូកង់បី ។ ២-ឈ្មោះ មាស វ៉ាន់រិទ្ធ ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបររត់ម៉ូតូកង់បី ។ ៣-ឈ្មោះ មាស វ៉ាន់រ៉េត ភេទប្រុស អាយុ២៦ឆ្នាំ មុខរបររត់រត់ម៉ូតូកង់បី ។ ដកហូតម៉ូតូកង់បីចំនួន៣គ្រឿង ។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់បានបញ្ជូនទៅនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃដើម្បីចាត់ការនីតិវិធី ៕ តុង សីហា


ចែករំលែក៖