ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ០២នាក់ កាប់បុរសម្នាក់រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធនឹងករណី ហិង្សាចេតនា (ប្រើដាវកែច្នៃ) ធ្វើឲ្យខូចខាតទ្រព្យសម្បតិ្ត និងបង្កឲ្យមនុស្សរងរបួសកាលពីម៉ោង ០១ រំលងអធ្រាត្រ ឈានចូលថ្ងៃទី ២២ ខែមីនា ឆ្នាំ២០១៩ នៅសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យទី១.ឈ្មោះ ម៉ី សុវណ្ណខេមា (ហៅ ឆៃ) អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងកាត់សក់ ស្នាក់នៅផ្ទះលេខ៤២ ផ្លូវរថភ្លើង សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងទី២.ឈ្មោះ យឹម រួបរួម (ហៅ អូន) អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូឌុប ស្នាក់នៅផ្ទះលេខ៤២ ផ្លូវរថភ្លើង សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ចំណែកជនរងគ្រោះមានឈ្មោះ ម៉ាន់ ពេជ្រ អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ផ្កា ស្នាក់នៅផ្ទះជួល ផ្លូវរថភ្លើង សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ រងរបួសកំភួនដៃខាងឆ្វេង លើថ្ងាសខាងឆ្វេង ត្រូវបានជនសង្ស័យឈ្មោះ អូន កាប់និងដាវកែច្នៃ និងរងការខូចខាត ម៉ូតូបែកក្បាំងមុខទាំងសងខាង កុងទ័រ និងដាច់កន្ទុយក្រោយ (ដោយសារឈ្មោះ ម៉ី សុវណ្ណខេមា (ហៅ ឆៃ) កាប់និងដាវកែច្នៃ)។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅទីស្នាក់ការប៉ុស្តិ៍ ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី ៕ ជ្រោយពេជ្រ


ចែករំលែក៖