ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ពាក់ពន្ធ័ករណីរំលោភមិនបានសម្រេច

ចែករំលែក៖

ខេត្តស្វាយរៀង៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកឃាត់ខ្លួនពាក់ពន្ធ័ករណីរំលោភតែមិនបានសម្រេច។

ការឃាត់ខ្លួននេះបានកើតឡើងកាលពីវេលាម៉ោង១រសៀលថ្ងៃទី០១ខែកក្កដា ឆ្នាំ២០២០ស្ថិតក្នុងភូមិអូរតាមោ ឃុំមនោរម្យ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថាជនសង្ស័យមានឈ្មោះកូវ ប៊ុនធឿន អាយុ៥២ឆ្នាំ មុខរបរកសិករ រស់នៅភូមិអូតាមោ ឃុំមនោរម្យ ស្រុកស្វាយទាប។

ចំណែកក្មេងស្រីរងគ្រោះមានអាយុ៥ឆ្នាំរស់នៅភូមិឃុំកើតហេតុខាងលើ។

ប្រភពបន្តថាយោងតាមប្រជាពលរដ្ឋឈ្មោះម៉ក់ ស្រីម៉ៅ ភេទស្រីអាយុ៣១ឆ្នាំ មុខរបរកសិករ រស់នៅភូមិអូរតាមោ ឃុំមនោរម្យ ស្រុកស្វាយទាប ខេត្តស្វាយរៀង បានមកប្ដឹងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំមនោរម្យ ថា៖កាលពីថ្ងៃទី០១ខែកក្កដា ឆ្នាំ២០២០វេលាម៉ោង៨ព្រឹក មានឈ្មោះកូវ ប៊ុនធឿន ភេទប្រុសអាយុ៥២ឆ្នាំ មុខរបរកសិករ រស់នៅភូមិអូតាមោ ឃុំមនោរម្យ ស្រុកស្វាយទាប បានហៅកូនស្រីរបស់គាត់(ក្មេងស្រីរងគ្រោះ) ទៅចូលផ្ទះរបស់គាត់ហើយបានធ្វើសកម្មភាពស្រាតខោកូនគាត់និងយកមេដៃលូកចូលទៅក្នុងប្រដាប់ភេទរបស់កូនគាត់ព្រមទាំងយកប្រដាប់ភេទរបស់ខ្លួនដាក់ចូលទៅប្រដាប់ភេទកូនរបស់ទៀតខណះនោះយាយឈ្មោះទិត កាន អាយុ៧២ឆ្នាំទៅទាន់ក៏ស្រែកបង្កការភ្ញាក់ផ្អើលតែម្ដង។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅស្នងការនគរបាលខេត្តស្វាយរៀងដើម្បីកសាងសំណុំរឿងតាមនីតិវិធី។យឹម សុថាន


ចែករំលែក៖