ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនប្ដីជាឃាតកយកអាវុធកែឆ្នៃបាញ់សម្លាប់ប្រពន្ធ

ចែករំលែក៖

ខេត្តកំពង់ធំ៖ ថ្ងៃអាទិត្យ ៣កើត ខែទុតិយាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង៧.១០នាទីព្រឹក មានករណី ហិង្សាដោយចេតនា កើតឡើងនៅចំណុចអូរពី ភូមិគន្លងខ្ទីង ឃុំឈើទាល ស្រុកសណ្តាន់ ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថា អ្នកបង្កឡើងដោយជនសង្ស័យឈ្មោះ ម៉ៅ ជាតិ អាយុ ២៤ឆ្នាំ ជា(ប្តី) ជនរងគ្រោះឈ្មោះ គង់ ទី អាយុ ២៨ឆ្នាំ ជា(ប្រពន្ធ) បច្ចុប្បន្ន នៅភូមិចាជ្រុំ ឃុំសំបូរ ស្រុកប្រាសាទសំបូរ កំពង់ធំ (អ្នកទាំងពីរ មកធ្វើកម្មករ សុីឈ្នួលគេ) ត្រូវបានប្តីបាញ់ដោយអាវុធកែឆ្នៃ ជាមួយគ្រាប់កាំភ្លើងពិត AK 47 បណ្តាលឲ្យស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ ។

មូលហេតុ ប្តីបានយកអាវុធភ្ជង់ប្រពន្ធលេង រួចហើយ ក៏កេះកៃផ្ទុះត្រូវប្រពន្ធតែម្តង ។

ជនសង្ស័យត្រូវ សមត្ថកិច្ច ឃាត់ខ្លួន កសាងសំណុំរឿងបញ្ជូនបន្ដដើម្បីចាត់ការតាមនីតិវិធី ៕ ប៊ុនរិទ្ធី


ចែករំលែក៖