ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនមនុស្សប្រុស ស្រី២០នាក់ ដកហូតទូរហ្គេមប៉ាញ់ត្រី២ទូ និងថ្នាំញៀន១កញ្ចប់

ចែករំលែក៖

ភ្នំពេញ៖ មនុស្សប្រុស ស្រី២០នាក់ ដែលទៅពពាក់ពពូនគ្នាសេពគ្រឿងញៀន នៅតំបន់មុខមន្ទីរពេទ្យព្រះកុសុមៈ(ពេទ្យលោកសង្ឃ) ត្រូវបានសមត្ថកិច្ចចម្រុះ នៃអធិការដ្ឋានខណ្ឌសែនសុខបង្ក្រាប និងឃាត់ខ្លួន រួមនឹងវត្ថុតាងមួយចំនួន ។

ប្រតិប្បតការណ៍នេះធ្វើឡើងកាលពីយប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ នៅវេលាម៉ោង០០និង៣០នាទី រំលងអធ្រាត្រ ស្ថិតនៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

សមត្ថកិច្ចបានអោយដឹងថា ក្នុងប្រតិប្បតការណ៍នេះ ជាលទ្ធផលបង្ក្រាបបានមនុស្ស២០នាក់ ក្នុងនោះស្រី២នាក់ សម្ភារដកហូតមាន ទូហ្គេមប៉ាញ់ត្រីចំនួន២ទូ ថ្នាំញៀនចំនួន២កញ្ចប់ និងឧបករណ៍ប្រើប្រាស់មួយចំនួន ។

គួរបញ្ជាក់ថា មួយរយះចុងក្រោយនេះ នគរបាលខណ្ឌសែនសុខ បានបើកយុទ្ធនាការចុះជាប់ៗគ្នាទាំងយប់ទាំងថ្ងៃ និងបានប្រមូលក្រុមក្មេងដែរ តែងតែដើរចោរផ្ទះមកប្រមូលផ្តុំប្រើប្រាស់គ្រឿងញៀន និងខ្លះមកលេងល្បែងស៊ីសងខុសច្បាប់ជាច្រើននាក់ ។

បច្ចុប្បន្នក្រុមអ្នកលេងល្បែងស៊ីសង និងអ្នកប្រើប្រាស់គ្រឿងញៀនរួមទាំងវត្ថុតាងខាងលើ ត្រូវបាននាំខ្លួនយកទៅសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខចាត់ការតាមនិតិវិធី ចំណែកទូហ្គេមប៉ាញ់ត្រីយកទៅរក្សារទុកនៅសាលាខណ្ឌសែនសុខ ៕ តុង សីហា

5

4

3

2

1

6


ចែករំលែក៖