ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនយុវជនម្នាក់ករណីប្រើប្រាស់គ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់ ត្រូវសមត្ថកិច្ចនគរបាលខណ្ឌសែនសុខឃាត់ខ្លួន បន្ទាប់ពីចុះធ្វើរដ្ឋបាលនៅក្នុងផ្ទះសំណាក់យីហោស៊ាន លី កាលពីវេលាម៉ោង៩និង១០នាទីព្រឹក ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅផ្ទះសំណាក់យីហោ ស៊ាន លី ស្ថិតក្នុងភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ក្នុងប្រតិបត្តិការណ៍នេះដឹកនាំដោយ គួក សុខហួ អធិការរងខណ្ឌតំណាងលោក ម៉ក់ ហុង អធិនគរបាលខណ្ឌ និងលោក យឹម ដាវុធ នាយផ្នែកព្រហ្មទណ្ឌខណ្ឌ លោក សុខ សុផល នាយប៉ុស្តិ៍នគរបាលទឹកថ្លា និងមន្ត្រីមួយចំនួនទៀត និងដោយមានការសម្របសម្រួលពីលោកស្រី ម៉ាក នី ព្រះរាជអាជ្ញារងនៃអាយ្យការរអមសាលាដបូងរាជធាភ្នំពេញ។

យុវជនដែលសមត្ថកិច្ចឃាត់ខ្លួននោះមានឈ្មោះ ច័ន្ទ រតនា អាយុ៣២ឆ្នាំ មុខរបរអ៊ុតសក់ ស្នាក់នៅភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតភូមិល្វាត្នោត ឃុំព្រៃល្វា ស្រុកព្រៃកាបបេះ ខេត្តតាកែវ។

ប្រភពពីសមត្ថកិច្ចបានប្រាប់អោយដឹងថាមុននិងឃាត់ខ្លួនយុវជនខាងលើកំលាំងសមត្ថកិច្ចនគរបាលខណ្ឌសែនសុខបានចុះធ្វើរដ្ឋបាលនៅចំណុចផ្ទះសំណាក់យីហោ ស៊ាង លីខាងលើដោយសង្ស័យថា មានក្រុមក្មេងទំនើងទៅជួលបន្ទប់ស្នាក់នៅដើម្បីប្រើប្រាស់គ្រឿងញៀនហើយពេលកំពុងប្រត្តិបត្តការក៏ឃើញយុវជនរូបនេះស្នាក់នៅបន្ទប់លេខ១០៨ ហើយសមត្ថកិច្ចបានធ្វើតេស្តិ៍រកសារធាតុញៀនក៍ឃើញមានជាតិញៀននៅក្នុងទឹកនោមទើបឃាត់ខ្លួនយកមកសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខចាត់ការបន្តតាមនីតិវិធី៕ តុង សីហា

ae (1) ae (2) ae (3) ae (4) ae (5)


ចែករំលែក៖