ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនយុវជន២នាក់ពាក់ព័ន្ធ និងករណីគ្រឿងញៀន

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ ជនសង្សយ័ជួញដូរ និងចែកចាយថ្នាំញៀន២នាក់ និងវត្ថុតាងត្រូវបានសមត្ថកិច្ចនគរបាលការិយាលយ័ប្រឆាំងគ្រឿងញៀន នៃស្នងការនគបាលខេត្តកំពង់ឆ្នាំង សហការជាមួយកម្លាំងនគបាលស្រុកទឹកផុសឃាត់ខ្លួនបាន ខណៈដែលជនសង្សយ័កំពុងធ្វើសកម្មភាពជួញដូរនូវសារធាតុញៀនដោយខុសច្បាប់ ធ្វើឡើងកាលពីវេលាម៉ោង៣ និង០០នាទីរសៀល ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧នៅចំណុចភូមិវាលស្បូវ ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានឲ្យដឹងថានៅមុនពេលឈានដល់ការបង្ក្រាបបានជនសង្ស័យជួញដូរនៅសារធាតុញៀនខាងលើនេះ ខណៈដែលសមត្ថកិច្ចបានទទួលព័ត៌មានពីប្រជាពលរដ្ឋល្អ និងទីតាំងច្បាស់លាស់ភ្លាមនោះ សមត្ថកិច្ចអនុវត្តន៍ទៅតាមបច្ចេកទេសជំនាញហើយបើកការស្រាវជ្រាវ និងឃាត់ខ្លួនបានជនសង្សយ័បាន២នាក់ ក្នុងពេលដែលក្រុមជនសង្ស័យធ្វើសកម្មភាពចែកចាយ និងប្រើប្រាស់ត្រូវបានឃាត់ខ្លួនបានភ្លាមៗ។

សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួន ១ ឈ្មោះធុន ដារ៉ា ភេទប្រុស អាយុ១៩ឆ្នាំ ២. ឈ្មោះ ខេនសុវណ្ណារ៉ា ភេទប្រុស អាយុ១៩ឆ្នាំ ជនសង្សយ័ទាំង២នាក់ខាងលើ រស់នៅក្នុងភូមិចំបក់កន្ទ្រាញ ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។ ក្នុងពេលឃាត់ខ្លួន សមត្ថកិច្ចបានរកឃើញមានថ្នាំម្សៅក្រាមពណ៍សថ្លាចំនួន៣កញ្ចប់តូច ម៉ូតូ១គ្រឿង កាំបិតផ្គាក់១ រួមសម្ភារៈបម្រើដល់ការវេចខ្ចប់ និងបម្រើដល់ការជក់មួយចំនួនផងដែរ ។ ក្រោយការសាកសួរជនសង្សយ័ជួញដូរចែកចាយនូវសារធាតុញៀនខុសច្បាប់ខាងលើ ត្រូវបានសមត្ថកិច្ចក៍សាងសុំណុំរឿងរួមទាំងវត្ថុតាង និងជនសង្ស័យបញ្ជូនទៅសាលាតំបូងខេត្តចាត់ការតាមនីតិវិធីផងដែរ ៕ ចន្ថា


ចែករំលែក៖