ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនសង្សារមួយគូករណីប្រើប្រាស់គ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចខណ្ឌសែនសុខ ឃាត់ខ្លួនសង្សារមួយគូដកហូតថ្នាំញៀន១កញ្ចប់តូច ខណៈពួកគេកំពុងសម្ងំប្រើប្រាស់គ្រឿងញៀននៅក្នុងបន្ទប់ជួល ។

ការឃាត់ខ្លួននេះ ធ្វើឡើងកាលពីវេលាម៉ោង២២និង១០នាទី ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៧ នៅចំណុចក្នុងបន្ទប់ផ្ទះជួល ម្ដុំផ្សារក្រមួន ក្នុងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ជនសង្ស័យទាំងពីរនាក់ ទី១មាន ឈ្មោះ ហួរ បូរ៉ា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរបើកឡាន ស្នាក់នៅផ្ទះជួល សង្កាត់បឹងកក់១ ខណ្ឌទួលគោក ទី២ ឈ្មោះ ម៉េង ស្រីលក្ខណ៍ ភេទស្រី អាយុ២២ឆ្នាំ មុខរបរនារីខារ៉ាអូខេ ស្នាក់នៅផ្ទះជួលជាមួយគ្នាមាន ស្រុកកំណើត សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោចង្វារ ស្នាក់នៅម្តុំផ្សារក្រមួន ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កន្លែងកើតហេតុ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ដោយមានប្រជាពលរដ្ឋ ដែលនៅក្បែរកន្លែងកើតហេតុនោះ បានរាយការណ៍មកថា មានក្រុមក្មេងស្ទាវជាច្រើននាក់ កំពុងពួនសម្ងំប្រើប្រាស់គ្រឿងញៀននៅក្នុងផ្ទះជួលខាងលើ ទើបកម្លាំងសមត្ថកិច្ចមូលដ្ឋាន សហការជាមួយកម្លាំងប្រជាការពារខណ្ឌសែនសុខ ចុះឆែកឆេរបន្ទប់ជួលខាងលើ ហើយឈានដល់ឃាត់ខ្លួនជាក់ស្ដែងនៅក្នុងបន្ទប់ជួលនោះឃាត់បានជនសង្ស័យប្រុសស្រី២នាក់ ហើយដកហូតថ្នាំញៀនមួយកញ្ចប់តូច ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន និងដកហូតម៉ូតូ ម៉ាក MSX មួយគហរឿងពាក់ស្លាកលេខ ភ្នំពេញ 1FX 8360 តែម្តង ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ រួមនឹងវត្ថុតាងកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីចាត់ការតាមនីតិវិធី ៕ តុង សីហា

ae (1) ae (2) ae (3)


ចែករំលែក៖