ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនឪពុកចុងជនជាតិឡាវល្មោភកាមម្នាក់ដែលចាប់រំលោភកូនស្រីអាយុ៩ឆ្នាំ

ចែករំលែក៖

ខេត្តរតនគិរីៈ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពីបទរំលោភសេពសន្ធវៈបានសម្រេចទៅលើកូនចុងអាយុ៩ឆ្នាំ បញ្ជូនទៅសាលាដំបូងខេត្ត ។

ហេតុការណ៍ដែលត្រូវជាឪពុកចុងបានធ្វើសកម្មភាពចាប់រំនលោភកូនស្រីមានអាយុ៩ឆ្នាំបានសម្រេចនោះបានកើតឡើង នៅព្រឹកថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថានៅវេលាម៉ោង១១.០០នាទី ថ្ងៃអង្គារ ១កើត ខែជេស្ឋ ឆ្នាំចសំរឹទ្ធិស័ក ព.ស២៥៦២ត្រូវនឹងថ្ងៃទី១៥ខែឧសភាឆ្នាំ២០១៨ ប៉ុស្តិ៍នគរបាលរដ្ឋបាលកាឡែងបានទទួលបណ្តឹងពីឈ្មោះ ជាំ​ ភេតភេទប្រុស អាយុ៣៥ឆ្នាំជនជាតិទំពួន រស់នៅភូមិសាយ៉ស់ ឃុំកាឡែង ស្រុកលំផាត់ (ត្រូវជាអ៑ុំបង្កើតរបស់ជនរងគ្រោះ)មកប្ដឹងរាយការណ៍ថានៅថ្ងៃខែ(មិនចាំប្រហែលពីរខែមុន)ក្នុងឆ្នាំ២០១៨នៅចំណុចផ្ទឈ្មោះ ស្ខូសាន់ដាន់ស្ថិតក្នុងភូមិសាយ៉ស់ ឃុំកាឡែង ស្រុកលំផាត់មានករណីរំលោភសេពសន្ធវៈមកលើក្មួយស្រីរបស់គាត់ ។

ប្រភពីសមត្ថកិច្ចបន្តថា កុមារីរងគ្រោះមានឈ្មោះ ស.ស.ន ដ.ន អាយុ៩ឆ្នាំជនជាតិទំពួន ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានមោះឈ្មោះ​ ស៊ីណាត ខាក ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិ ឡាវ មុខរបរ កសិករ(ត្រូវជាឪពុកចុងរបស់ជនរងគ្រោះ) រស់នៅភូមិ ឃុំកើតហេតុខាងលើ ។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវសមត្ថកិច្ចបានឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកលំផាត់ធ្វើកំណត់ហេតុបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធី ៕ ជីវ័ន្ត


ចែករំលែក៖