ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចចម្រុះខណ្ឌសែនសុខឃាត់ខ្លួនមនុស្ស៨នាក់និងថ្នាំញៀន៦កញ្ចប់

ចែករំលែក៖

ភ្នំពេញ ៖ មនុស្ស៨នាក់រួមនឹងថ្នាំញៀន ចំនួន៦កញ្ចប់តូចផងត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះនៃអធិការដ្ឋាននគរបាលខណ្ឌ សែនសុខបង្ក្រាបបានកាលពីវេលាម៉ោង៩និង៣៥នាទីយប់ ថ្ងៃទី១៨ ខែសីហា ឆ្នាំ ២០១៦ ស្ថិតនៅមុខមន្ទីរពេទ្យព្រះកុសុមៈ(អតីតពេទ្យលោកសង្ឃ) ក្នុងភូមិត្រពាំង ឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

លោកវរសេនីយ៍ឯក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខបានឲ្យដឹងថា នេះមិនមែនជាលើកទី១ទេដែលកម្លាំងចម្រុះរបស់នគរបាលខណ្ឌសែនសុខ និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនទៀតតែងតែធ្វើការបង្ក្រាបនិងឃាត់ខ្លួនមនុស្សដែលទៅពពាក់ពពូនគ្នាប្រើប្រាស់គ្រឿងញៀននៅតំបន់នេះ ។ ការពិតយើងឃាត់បានជាច្រើននាក់និងជាច្រើនលើកច្រើនសាមកហើយដោយខ្លះបញ្ជូនទៅតុលាការនិងខ្លះទៀតបញ្ជូនទៅមណ្ឌលបន្សាបគ្រឿងញៀនឱកាសខ្ញុំទៀតផង។

លោកអធិការបន្តទៀតថា បើទោះបីជាតំបន់នេះស្មុគស្មាញយ៉ាងណាក៏ដោយក៏លោកត្រូវតែចុះធ្វើរដ្ឋបាលឲ្យដូចជាភ្លៀងរលឹមដោយធ្វើតាមបទបញ្ជារបស់លោកស្នងការរាជធានីភ្នំពេញ។

ជាក់ស្តែងកាលពីវេលាម៉ោង៩និង៣៥នាទីយប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខនិងកម្លាំងអន្តរាគមន៍ពិសេសរាជធានីដែល ចុះជួយខណ្ឌសែនសុខបានបង្ក្រាប និងឃាត់ខ្លួនបានមនុស្សប្រើប្រាស់គ្រឿងញៀន៨នាក់និងថ្នាំក្រាមពណ៌សថ្លាចំនួន៦កញ្ចប់រួមនឹងឧបកណ៍សម្រាប់ប្រើប្រាស់មួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យទាំង៨នាក់រួមនឹងវត្ថុតាងកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីចាត់ការតាមនីតិវិធី ៕ តុង សីហា

res (4)

res (3)

res (2)

res (1)

res
សូមអានបន្ត ៖ សូមរីករាយជាមួួយ Mr. Bean


ចែករំលែក៖