ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចចាប់ជនជាតិវៀតណាមម្នាក់ជួញដូរកញ្ឆាក្រៀម

ចែករំលែក៖

ខេត្តតាកែវ៖ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ២០១៧ វេលាម៉ោង១២ និង៦នាទី កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាល ស្រុកគិរីវង់ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលសោម បានបង្រ្កាបករណីជួញដូរគ្រឿងញៀន(កញ្ឆាក្រៀម)១ករណី ពី ប្រទេសកម្ពុជា ឆ្លងទៅប្រទេសវៀតណាម នៅចំណុចចន្លោះបង្គោលព្រំដែនលេខ ២៧៨ និង២៧៩ ជិតប៉ុស្តិ៍នគរបាលការ ពារព្រំដែនសំបុកមាន់ (វរៈ៦០៣) ស្ថិត ក្នុងភូមិព្រាល ឃុំសោម ស្រុកគិរីវង់។

ប្រតិបត្តការនេះដែលសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ហ្វៀង ថាន់ជី (NGUYEN THANH CHI) ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិវៀតណាម ស្រុកកំណើតនៅភូមិឃុំភូឡើយ ស្រុកថាន់ ប៊ិន ខេត្តដុងថាប បច្ចុប្បន្នរស់នៅភូមិវិន វ៊ើយ ឃុំវិនអាង ស្រុកចូវថាំន ខេត្តអាង យ៉ាង។ រីឯបក្ខពួកម្នាក់ទៀតបានរត់គេច ខ្លួនទៅប្រទេសវៀតណាម មានឈ្មោះ វ៉ាង ភេទប្រុស រស់នៅភូមិតូហា ឃុំនួយតូ ស្រុក ទ្រីទង ខេត្តអាងយ៉ាង។

ករណីខាងលើសមត្ថកិច្ច បានដកហូត កញ្ឆាក្រៀមចំនួន១១ដុំ ស្មើ១១គីឡូ វ៉ាលឡី២, ស្បោងកៅស៊ូ២, ប្លាស្ទិកចំនួន២ សម្រាប់ច្រកកញ្ឆា និងម៉ូតូ១គ្រឿង។

ករណីនេះកម្លាំងជំនាញកំពុងស្រាវ ជ្រាវស្វែងរកមេខ្លោង និងបក្ខពួកជន សង្ស័យបន្តទៀត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕ ភ្នំដា


ចែករំលែក៖