ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចចុះបង្រ្កាប ទីតាំងផ្ទះសំណាក់យីហោ(ជីងជីង) ឃាត់ខ្លួនមនុស្ស៤នាក់រួមនឹងថ្នាំញៀន១៣កញ្ចប់ និងមុខសញ្ញាលួច

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងមូលដ្ឋានខណ្ឌដូនពេញបើកការបង្រ្កាបចុះរដ្ឋបាល ទីតាំងផ្ទះសំណាក់យីហោ(ជីងជីង) បន្ទាប់ពីស្រាជ្រាវដឹងថានៅក្នុងផ្ទះនោះគឺជាកន្លែងផ្តល់ទីតាំងសម្រាប់ការជួញដូរនិងប្រើប្រាស់យ៉ាងពេញបន្ទក់ ជាក់ស្តែងកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃចន្ទ ១៣កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៩ខែមករាឆ្នាំ២០១៨នេះ ដោយឆែកឆេរចំនួន២បន្ទប់ជាប់គ្នាឃើញជនសង្ស័យ៤នាក់ ក្នុងនោះ៣នាក់សុទ្ធតែជាមុខសញ្ញាជួញដូរនិងប្រើប្រាស់គ្រឿងញៀន ក៏ឃាត់ខ្លួនទាំងអស់គ្នាព្រមទាំងដកហូតវត្ថុតាងថ្នាំញៀនមួយចំនួនធំ និងឃាត់ខ្លួនបុរសម្នាកទៀតដែលជាមុខសញ្ញាលួច ។

សមត្ថកិច្ចបានឲ្យដឹងថា ក្រុមជនសង្ស័យទាំង៣នាក់ដែលត្រូវឃាត់នៅបន្ទប់ផ្សេងពីគ្នានោះទី១ឈ្មោះខៀវ ណារិទ្ធ ភេទប្រុសអាយុ៣២ឆ្នាំទីឈ្មោះគុណ ស្រីពៅ ភេទស្រីអាយុ២២ឆ្នាំជាសង្សានិងគ្នាត្រូវឃាត់ខ្លួននៅក្នុងបន្ទប់លេខ២០៣ត្រូវបានដកហូតវត្ថុតាងថ្នាំញៀន១២កញ្ចប់តូច និងទី៣ឈ្មោះ សុខ ជា ភេទប្រុសអាយុ៣៨ឆ្នាំ ត្រូវឃាត់ខ្លួននៅបន្ទប់លេខ២០២និងដកហូតវត្ថុតាងថ្នាំញៀន១កញ្ចប់ ។ក្រុមជនសង្ស័យទាំងនោះត្រូវឃាត់ខ្លួននៅក្នុងបន្ទប់ផ្ទះសំណាក់យីហោ(ជីងជីង)ដែលមានទីតាំងលេខ៨៦Eoផ្លូវលេខ១៤៨ភូមិ៨សង្កាត់ផ្សារកណ្តាល២ខណ្ឌដូនពេញ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងទៀតថា មុនពេលឈានដល់ការឃាត់ខ្លួនជនសង្ស័យជួញដូរនិងប្រើប្រាស់គ្រឿងញៀនទាំងនោះគឺមុនពេលកើតហេតុគឺកម្លាំងប៉ុស្តិ៍ផ្សារកណ្តាល១បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះគង់ វិរៈ ភេទអាយុ២៦ឆ្នាំជាមុខសញ្ញាធ្លាប់ជាប់គុកពីបទលួចនិងប្រើប្រាស់គ្រឿងញៀន ដែលជនសង្ស័យរូបនោះឃាត់ខ្លួនកាលពីវេលាម៉ោង១៩និង៣០នាទីថ្ងៃទី២៩ខែមករាឆ្នាំ២០១៨ពីបទលួចកង់របស់ជនបរទេសជនជាតិហុងកុងខណៈជនរងគ្រោះជិះមកឈប់ចតនៅសួនច្បារមាត់ទន្លេក្នុងសង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ ។

សមត្ថកិច្ចបានឲ្យដឹងទៀតថាបន្ទាប់ពីសួរនាំជនសង្ស័យដែលលួចកង់រូបនោះដឹងថាកង់នោះរូបគេបានយកមកលក់ឲ្យគេនៅក្នុងផ្ទះសំណាក់យីហោ(ជីងជីង)នោះទើបកម្លាំងប៉ុស្តិ៍ផ្សារកណ្តាល១បានសហការជាមួយកម្លាំងប៉ុស្តិ៍ផ្សារកណ្តាល២និងកម្លាំងព្រហ្មទណ្ឌខណ្ឌដូនពេញចុះឆែកឆេនៅផ្ទះសំណាក់នោះក៏រកឃើញជបសង្ស័យចំនួន៣នាក់ដែលកំពុងតែពួនសង្ងំជួញដូរនិងប្រើប្រាស់គ្រឿងញៀននៅក្នុងបន្ទប់លេខ២០២និង២០៣ជាន់ទី២ក៏ត្រូវឃាត់ខ្លួនទាំងអស់គ្នាដើម្បីកសាងសំណុំរឿងបញ្ជូនទៅចាត់ការតាមនិតិវិធីផងដែរ ៕ ស តារា


ចែករំលែក៖