ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចចុះបិទទីតាំងផលិតស្រាសបន្ទាប់ពីរកឃើញថាមានជាតិពុល

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ ទីតាំងផលិតស្រាសរមួយកន្លែងត្រូវបានកម្លាំងនគរបាលសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ និងនគរបាលស្រុកស្រុកសំបូរ សហការជាមួយមន្ទីរជំនាញចុះបិទផ្អាកការផលិតដឹកនាំ ដោយលោកជា សុភក្រ័ ព្រះរាជ្ញារងអមសាលាដំបូងខេត្តក្រចេះ ។

ការចុះបិទទីតាំងផលិតស្រាសនោះបន្ទាប់ពីមានករណីស្លាប់ស្ត្រីពីរនាក់ និងជាង៤០នាក់ផ្សេងទៀតរងគ្រោះដោយសង្ស័យថា មានសារធាតុពុល ហើយបិទទីតាំងផលិតស្រាសជាបណ្ដោះអាសន្ននេះធ្វើឡើងនៅរសៀល ថ្ងៃសៅរ៍ ២កើត ខែទុតិយាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចភូមិថ្មី ឃុំសណ្ដាន់ ស្រុកសំបូរ ខេត្តក្រចេះ ។

ប្រភពពីនគរបាលសេដ្ឋកិច្ចខេត្តបានឲ្យដឹងថា មុននឹងឈានដល់បិទទីតាំងផលិតស្រាសនោះ គឺកម្លាំងនគរបាលសេដ្ឋកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ដែលមនុស្សពុលស្រាសស្លាប់ចំនួន២នាក់នៅស្រុកស្នួលកាលពីថ្ងៃទី ១៣ ខែកក្កដា ហើយកសួរនាំរកមូលហេតុ ក៏រកឃើញទីតាំងផលិតស្រាសនោះ ហេីយ បានហៅម្ចាស់ផ្ទះធ្វើកិច្ចសន្យាបញ្ឈប់បិទស្រាស នោះបណ្ដោះអាសន្នសិន ។

នគរបាលសេដ្ឋកិច្ចបន្តទៀតថា ម្ចាស់ទីតាំងផលិតស្រាសនោះ មានឈ្មោះស្រស់ ធា ភេទប្រុស អាយុ៤៩ឆ្នាំ មានទីលំនៅភូមិថ្មីឃុំសណ្ដាន់ស្រុកសំបូរខេត្តក្រចេះ និងបានធ្វើការរហូតស្រាសចំនួន១០កានក្នុងមួយកានចំណុះ៣០លីត្រ និងស្រាថ្នាំសំរាប់លក់ប្រចាំថ្ងៃចំនួនកន្លះធុងទឹកសុទ្ធទៀតផង ៕ ជីវ័ន្ត


ចែករំលែក៖