ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វាបង្ហាញមុខជនសង្ស័យប្រើប្រាស់គ្រឿងញៀន១៣នាក់និងម៉ូតូ៥គ្រឿង

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វា ជិះម៉ូតូល្បាតនៅក្នុងមូលរដ្ឋានតាមបណ្តោយផ្លូវជាតិលេ៦ ក្នុងសង្កាត់ជ្រោយចង្វានិងសង្កាត់ព្រែកលៀបក្នុងចន្លោះម៉ោង៧យប់ដល់ម៉ោង២យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ បានឃាត់ខ្លួនជនសង្ស័យប្រើប្រាស់គ្រឿងញៀនបានជាបន្តបន្ទាប់ចំនួន១៣នាក់ និងដកហូតថ្នាំញៀន៥កញ្ចប់តូច និងម៉ូតូ៥គ្រឿង ។​

សមត្ថកិច្ចបានឱ្យដឹងថា នៅវេលាម៉ោងខាងលើកម្លាំងល្បាតរបស់ខណ្ឌជ្រោយចង្វារកំពុងជិះរ៉ុងល្បាតនៅក្នុងមូលដ្ឋានតាមបណ្តោយផ្លូវជាតិលេខ៦នៅក្នុងសង្កាត់ជ្រោយចង្វា និងសង្កាត់ព្រែកលៀបក៏ប្រទះឃើញជនសង្ស័យ១៣នាក់កំពុង់ជិះម៉ូតូ៥គ្រឿងជិះតាមបណ្តោយផ្លូវជាតិលេខ៦ ចេញមកពីទិញថ្នាំញៀននៅក្នុងរាជធានីភ្នំពេញក៏មានការសង្ស័យក៏ឃាត់សាសួរ និងឆែកឆេរនិងត្រួតពិនិត្យរកឃើញម្សៅពណ៍ស សង្ស័យជាសារធាតុញៀនចំនួន៥កញ្ចប់តូច នៅនឹងខ្លួនរួចសមត្ថកិច្ចយើងបានឃាត់ខ្លួនយកមកអធិការដ្ឋានខណ្ឌជ្រោយចង្វាដើម្បីសាកសួរបន្ត។

ក្រោយពីសមត្ថកិច្ចសាកសួររួចមកក្រុមជនសង្ស័យទាំងនោះបានសារភាពថាពួកគេទិញថ្នាំញៀនៅម្តុំរោងចក្រឆ្នាំងក្នុងសង្កាត់បឹងទី២ខណ្ឌទួលគោកនិងពួកគេមួយចំនួនទៀតទិញនៅផ្លូវ៦០ម៉ែត្រក្នុងសង្កាត់ចក្រអង្រែលើ ខណ្ឌមានជ័យ។​

បច្ចុប្បន្នជនសង្ស័យទាំង១៣នាក់រួមនិងវត្ថុតាងកំពុងឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋានជ្រោយចង្វាដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតីវិធី ៕ ជ្រោយពេជ្រ


ចែករំលែក៖