ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន

ចែករំលែក៖

ខេត្តសៀមរាប៖ នៅវេលាម៉ោង១៩និង៣០នាទី ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ការិយាល័យប្រឆាំងគ្រឿងញៀន បានចូលរួមសហការជាមួយកំលាំង ការិយាល័យការពារ និងអន្តរាគមន៍ និងកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់ស្វាយដង្គំ បានចុះបង្ក្រាបករណី ប្រើប្រាស់សារធាតុញៀន ខុសច្បាប់ នៅ ចំណុចភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុង ខេត្តសៀមរាប។

ប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាលបានឲ្យដឹងថា​ បានឃាត់ខ្លួនជនសង្ស័យ២នាក់ ០១: ឈ្មោះ មួត វាសនា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរគ្មាន ទីលំនៅភូមិវាល សង្កាត់គោកចក ក្រុង ខេត្តសៀមរាប (ចាត់ចែង) (មានសារធាតុញៀនក្នុងខ្លួន) ២: ឈ្មោះ សំ ផន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរគ្មាន ទីលំនៅភូមិវាល សង្កាត់ គោកចក ក្រុង ខេត្តសៀមរាប(ចាត់ចែង)(មានសារធាតុញៀនក្នុងខ្លួន) និងដកហូត: ដាវចំនួន០១ដើម ទូរស័ព្ទដៃចំនួន០១គ្រឿង និងម៉ូតូចំនួន០១គ្រឿង ។

ក្រោយសួរនាំរួច ធ្វើកំណត់ហេតុបញ្ជូន ជនសង្ស័យទាំង២ ព្រមទាំងវត្ថុតាងទៅសាលាដំបូងខេត្តសៀមរាបនៅរសៀល ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ ៕ ប៊ុន រិទ្ធី


ចែករំលែក៖