ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលឃាត់ខ្លួនបុរសម្នាក់ជាមួយថ្នាំញៀន១៥កញ្ចប់

ចែករំលែក៖

ខេត្តសៀមរាប ៖ នៅថ្ងៃទី៨ ខែ វិច្ឆិកា ឆ្នាំ២០១៨ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានសហការជាមួយនគរបាលក្រុង និង នគរបាលប៉ុស្ដិ៍សង្កាតស្លរក្រាម ចុះបង្រ្កាបករណីជួញដូរ និងប្រើប្រាស់សារធាតុញៀនខុសច្បាប់ នៅចំណុច ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ដោយឃាត់ខ្លួន ជនសង្ស័យម្នាក់ និងថ្នាំញៀន១៥កញ្ជប់ ។

ជនសង្ស័យឈ្មោះ លី គឹម ឡែន ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅក្នុងច ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប មានសារជាតិញៀនក្នុងខ្លួន (រក្សាទុក និងប្រើប្រាស់គ្រឿងញៀន) ។

ក្រោយឃាត់ខ្លួន បានដកហូតគ្រឿងញៀន ១៤កញ្ចប់តូច និង១កញ្ចប់ធំ ស្មើ៩.៨ក្រាម ទូរស័ព្ទ២គ្រឿង និងសម្ភារប្រើប្រាស់ និងវេចខ្ចប់មួយចំនួន ។

បច្ចុប្បន្ន សមត្ថកិច្ចបានបញ្ជូនជនសង្ស័យទៅសាលាដំបូងនៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ៕ ប៊ុនរិទ្ធី


ចែករំលែក៖