ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលឃាត់ខ្លួន លោកតឹក គង់ ថៅកែលក់ឡានដ៏ល្បីល្បាញនៅក្នុងក្រុងសៀមរាប

ចែករំលែក៖

ខេត្តសៀមរាប៖ សមត្ថកិច្ចនគរបាល នៃស្នងការនគរបាលខេត្តសៀមរាប បានបង្ហើបឲ្យដឹងនៅរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ថា សាលាដំបូងខេត្តកំពង់ធំ បានចេញដីកាបង្គាប់ឲ្យឃាត់ខ្លួន ឈ្មោះ តឹក គង់ ជាថៅកែលក់ឡានដ៏ល្បីល្បាញនៅក្នុងក្រុងសៀមរាប ដោយបានឃាត់ខ្លួននៅចំណុចស្ប៉ា ក្នុងភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប និងដោយមានហាងលក់ឡាននៅផ្លូវក្រវ៉ាតក្រុងសៀមរាប ។

សមត្ថកិច្ចបានឲ្យដឹងថា ការចុះឃាត់ខ្លួននេះ បានធ្វើឡើងដោយនគរបាលព្រហ្មទានកម្រិតស្រាល នៃស្នងការនគរបាលខេត្តសៀមរាប ក្រោយពីឃាត់ខ្លួន សមត្ថកិច្ចបានប្រគល់ជនសង្ស័យឲ្យសមត្ថកិច្ចនគរបាលខេត្តកំពង់ធំដើម្បីចាត់ការបន្ដ ។

រហូតមកដល់ពេលនេះ មិនទាន់បានដឹងព័ត៌មានថា មូលហេតុអ្វីបានជាឈានទៅការឃាត់ខ្លួនថៅកែរូបនេះទេ ៕ ប៊ុនរិទ្ធី


ចែករំលែក៖