ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលបញ្ជូនជនសង្ស័យម្នាក់លួចកាបូបលុយពលរដ្ន​ទៅស្នងការខេត្ត

ចែករំលែក៖

ខេត្តកំពង់ធំ៖ សមត្ថកិច្ចនគរបាលក្រុងស្ទឹងសែន ចុះបង្ក្រាបមុខសញ្ញាលួចយ៉ាងសកម្ម០១នាក់ ដែលបានធ្វើសកម្មភាពចូលលួចកាបូបលុយនៅភូមិពោធិ៍បាក់ក សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង០៧ និង ៣០ នាទីព្រឹក ។

តាមប្រភពពត័មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ ផុន ចាន់ ភេទប្រុស អាយុ ២៣ឆ្នាំ នៅភូមិព្រៃគុយ(ក) ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មានមុខរបរមិនពិតប្រាកដបានធ្វើសកម្មភាពចូលលួចកាបូបលុយស្ត្រី ឈ្មោះ មួយ ហុង អាយុ ៥០ឆ្នាំ ស្នាក់នៅភូមិពោធិ៍បាក់ក សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដែលមានមុខរបរជាអាជីវករលក់ដូរនៅផ្សារកំពង់ធំ ។

លោក ញែម ឈុន លី អធិការនគរបាលក្រុងស្ទឹងសែន​បានប្រាប់ក្នុងកិច្ចសម្ភាសថា ក្រោមការចង្អុលបង្ហាញ ពីលោកឧត្តមសេនីយ៍ត្រី អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ លោកបានដឹកនាំបញ្ជាដោយផ្ទាល់ ចុះចាប់បង្ក្រាបចាប់បានភ្លាមៗ រួចឲ្យជនសង្ស័យរូបនេះមកបង្ហាញពីសកម្មភាពដែលខ្លួនបានចូលលួចតែម្តង រហូតមកដល់ព្រឹកថ្ងៃអាទិត្យ ៧រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ នេះ បានបញ្ជូន ជនសង្ស័យទៅស្នងការខេត្តហើយ៕ ប៊ុន រិទ្ធី​


ចែករំលែក៖