ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលប៉ុស្តិ៍ទំនប់ទឹកឃាត់ខ្លួនក្មេង​ស្ទាវ១១នាក់ពាក់ព័ន្ធរក្សាទុកដាវ​សាំ​ម៉ូ​រ៉ៃ​ខុសច្បាប់

ចែករំលែក៖

ភ្នំពេញ៖ ក្រុមក្មេងស្ទាវ១១នាក់ពាក់ពន្ធរក្សាទុកដាវ​ស៊ាំ​ម៉ូ​រ៉ៃ​ខុសច្បាប់ត្រូវសមត្ថកិច្ចនគរបាលប៉ុស្តិ៍ទំនប់ទឹក បានធ្វើការដេញតាមឃាត់ភ្លាមៗ កាលពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រ ឈានចូល ថ្ងៃចន្ទ ៦កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ នៅចំណុចគល់ស្ពានអាកាសស្ទឹងមានជ័យ ​សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ​ ។

បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា​ មុនពេលកើតហេតុ កំម្លាំងប៉ុស្តិ៍ទំនប់ទឹកកំពុងល្បាតក្នុងមូលដ្នាន ខណៈមកដល់ចំណុចគល់ស្ពានអាកាសស្ទឹងមានជ័យ ស្រាប់តែឃើញក្រុមក្មេងស្ទាវមួយក្រុម ដោយមានការសង្ស័យក៏បានហៅសួរនាំនិងឆែកឆេរ រកឃើញដាវ​ស៊ាំ​ម៉ូ​រ៉ៃ១ដើមផងដែរ។

បច្ចុប្បន្នក្រុមក្មេងស្ទាវរួមនឹងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ទឹក នាំមកឃាត់ខ្លួន បណ្តោះអាសន្ននៅ អធិការដ្ឋាននគរបាល ខណ្ឌចំការមន ដើម្បីកសាងសំណុំរឿងចាត់ ការតាមនីតិវិធី៕ ស រស្មី


ចែករំលែក៖