ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួន បុរសម្នាក់ពាក់ព័ន្ធនឹងរឿងឆបោក

ចែករំលែក៖

ខេត្តកំពង់ធំ៖ កម្លាំងនគរបាលស្រុកបារាយណ៍ សហការជាមួយប៉ុស្តិរដ្ឋបាលឃុំជ្រលង ចុះអនុវត្តដីកាចាប់ខ្លួន បុរសម្នាក់ពាក់ព័ន្ធនឹងរឿងឆរបោកកាលពីវេលាម៉ោង២និង៣០នាទី រសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ នៅភូមិតាំងគោក ឃុំសូយោងស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថាការចុះអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួន លេខៈ២០/២០០៩ របស់លោកពាន អេន ចៅក្រមស៊ឺបសួរ សាលាដំបូងខេត្តកំពង់ធំបង្គាប់ចាប់ឲ្យចាប់ខ្លួនឈ្មោះវ៉ែន សុភ័ស្ត ភេទ អឯយុ២៩ ឆ្នាំ នៅភូមិតាព្រៃ ឃុំពង្រ ស្រុកបារាយណ៍ខេត្តកំពង់ធំ ពីបទ (ឆបោក) ដែលប្រព្រឹត្តនៅភូមិតាំងគោកឃុំសូយោង ស្រុកបារាយណ៍នាពេលកន្កងទៅ។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍ ដើម្បីកសាងសំណុំរឿង បញ្ជូនបន្តទៅកាន់តុលាការចាត់ការតាមច្បាប់៕ប៊ុនរិទ្ធី


ចែករំលែក៖